• 2018-12-06 07:03:14
  • ព័ត៌មាន

Seungri នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​ចំនួន ២ ថ្ងៃ មុន​ចូល​បម្រើ​កង​ទ័ព

  • 2018-12-06 07:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម BIGBANG តារា​ចម្រៀង Seungri នឹង​ត្រៀម​ខ្លួន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​របស់​លោក មុន​ពេល​ដល់​ថ្ងៃ​ចូល​ទៅ​បម្រើ​កង​ទ័ព។​

សមាជិក​កូន​ពៅ​ប្រចាំ​ក្រុម​ BIGBANG ឥឡូវ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូប​លោក​នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទោល​ចុង​ក្រោយ​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​នេះ មាន​ឈ្មោះ​ថា "SEUNGRI 1st SOLO TOUR [THE GREAT SEUNGRI] FINAL IN SEOUL”។

គួរ​បញ្ជាក់​ថា ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ​នេះ​ដែរ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៦ និង​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​ចំពោះ​ទីតាំង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន SK Olympic Handball Arena ក្នុង​ទីក្រុង​សេអ៊ូល៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់