• 2018-12-07 03:15:00
  • ចម្រៀង

មាស​ សុខ​សោភា បញ្ចេញ​ Teaser បទ​ចម្រៀង​ថ្មី​ថត​នៅ​ប្រទេស​ក្រិក​ពិត​ជា​ទាក់ទាញ​ខ្លាំង

  • 2018-12-07 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​មិញ​នេះ កំពូល​តារា​ចម្រៀង​ មាស​ សុខ​សោភា ទើប​តែ​បញ្ចេញ​ Teaser វីដេអូ​ចម្រៀង​ថ្មី​បទ "Everywhere Together” ដែល​បង្ហាញ​ពី​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នៅ​កោះ Mykonos ប្រទេស​ក្រិក​ គួរ​ឲ្យ​គយ​គន់។

បទ​ចម្រៀង​នេះ អាច​ជា​កាដូ​សម្រាប់​ថ្ងៃ​គ្រីស្តម៉ាស​សម្រាប់​អ្នក​គាំទ្រ​របស់​តារា​រូប​នេះ​ ដោយ​សារ​តែ​ចង្វាក់​ភ្លេង​និង​ទំនុក​ច្រៀង​និយាយ​រៀប​រាប់​ពី​ការ​ដើរ​កម្សាន្ត​ និង​ស្នេហា​នៅ​ថ្ងៃ​សម្រាក​ពិត​ជា​ផ្អែម​ល្ហែម។ ក្នុង​អត្ថន័យ​បទចម្រៀង​នេះ បាន​និយាយ​អំពី​ដំណើរ​កម្សាន្តរបស់​មនុស្ស​ពិសេស​របស់​ សោភា ទៅ​​គ្រប់​ទី​កន្លែងទូទាំង​ពិភពលោក ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ បុរស​ដែល​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​នេះមើលពីចំហៀង និងក្រោយ មានភិនភាគដូចជា​គូ​ដណ្ដឹង​របស់​​នាង​ទៀតផង។

អាល់ប៊ុម​ Cover បទ "Everywhere Together"

ទស្សនា​វីដេអូ​ Teaser បទ "Everywhere Together” ខាង​ក្រោម​នេះ៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់
អត្ថបទពេញនិយម