• 2018-12-17 02:18:00
  • ចម្រៀង

​សាន ផានិត​ ចាយប្រាក់អស់ជាង៤ពាន់ដុល្លារ ថត MV ថ្មី​ ច្រៀងរួមគ្នាជាមួយ ពូឃ្លាំង

  • 2018-12-17 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ Original Song ​ថ្មី​មួយ​បទ​​" ​មាន​ជីវិត​ត្រូវ​តស៊ូ​" ​របស់​​លោក ​សាន ផា​និត ​រ៉េប​ជាមួយ​ពូ ឃ្លាំង ​ដែល​ដឹក​នាំ​ដោយ​លោក ហេង ពិ​ទូ ​ពេល​នេះ​ ​បាន​ចេញ​ហើយ។ ​មួយ​បទ​នេះ ​តារា​ចម្រៀង សាន ​ផា​និត ​រៀប​រាប់​ថា ​ចំណាយ​ប្រាក់​អស់​ជាង​​​៤​ ពាន់​ដុល្លារ ​ដោយ​ថត​នៅ​តាម​ទី​តាំង​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ប្រើ​ប្រាស់​បច្ចេកទេស​ទំនើប​ៗ ឲ្យ​គុណ​ភាព MV ​ចេញ​មក​​ មាន​ស្តង់​ដា​តែ​ម្ដង។

​​លោក ​ថា ​តាម​ពិត​បទ​នេះ​ត្រូវ​ចេញ​យូរ​ហើយ ​ដោយ​ដំបូង​ឡើយ​លោក​ច្រៀង​ម្នាក់​ឯង​ប៉ុណ្ណោះ។ ​តែ​ដោយ​សារ​ចង់​ឲ្យ​ការ​ត្រលប់​មក​វិញ​របស់​លោក​មាន​អ្វី​ថ្មី​ប្លែក ​កុំ​ឲ្យ​ច្រំ​ដែល ​លោក​ ហេង ​ពិទូ ​បាន​ផ្ដល់​យោបល់​ឲ្យ​លោក ផា​និត​ ច្រៀង​ម្ដង​ទៀត ​ហើយ​​រ៉េប​ជាមួយ​ ពូ ឃ្លាំង ដើម្បី​ឲ្យ​បទ​ចង្វាក់​រ៉ុក​មួយ​នេះ ​កាន់​តែ​ទាក់​ទាញ​។

​​​​​​បទ "​មាន​ជីវិត​ត្រូវ​តស៊ូ" ​មាន​ខ្លឹម​សារ​អប់​រំ​ដល់​សង្គម​ច្រើន​ ទាក់​ទង​នឹង​យុវជន​ដើរ​ផ្លូវ​ខុស ត្រូវ​​សង្គម​រើស​អើង​ជា​ដើម។ តាម​ការ​បញ្ជាក់​ពី ​តារា​ចម្រៀង​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ​កាល​​ពី​១០​ឆ្នាំ​មុន ​​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទទួល​បាន​ភាព​ជោគជ័យ អ្នក​ទាំង​ពីរ​គ្រោង​​ផលិត​ជា​មួយ​គ្នា​២បទ​​​បន្ថែម​ថែម​ទៀត ដោយ​បទ​ចម្រៀង​ទាំង​នោះ បាន​​សរសេរ​បារ៉ូល និងមេឡូឌី​រួច​អស់​ហើយ ​សុទ្ធសឹងតែ​ជា មេឡូឌី​ថ្មី​ទាំង​អស់៕​

ទស្សនាបទថ្មី "មាន​ជីវិត​ត្រូវ​តស៊ូ​" ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ លឹម សុនា

មតិយោបល់