• 2019-01-11 02:40:00
  • ចម្រៀង

ប្លែកទៀតហើយ! Jaonaay កាន់តែអង្រួនបេះដូងអ្នកគាំទ្រ តាមរយៈបទថ្មីពីរោះរណ្ដំ

  • 2019-01-11 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជោគជ័យ​ កាល​ពី​ឆ្នាំ២០១៧ និង​ ២០១៨ ពេល​នេះ​កូន​ច្បង​របស់​កំពូល​តារា​ចម្រៀង​ J Jetrin គឺ​ Jaonaay បាន​បង្ហាញ​ខ្លួន​ជា​ម្ដង​ទៀត​ជាមួយ​ស្នាដៃ​ថ្មី​ មាន​ចំណងជើង​ថា​ "คืนที่ดาวเต็มฟ้า (Kheun Thi Daw tem Fa)”។

បន្ទាប់​ពី​ចេញ​ វីដេអូ​ Teaser ចំនួន​ ២​ជាបន្តបន្ទាប់​មក​ នៅម៉ោង​ ៩ព្រឹក ថ្ងៃទី ១១​ ខែមករានេះ​ Jaonaay ក៏បាន​បង្ហាញ​សមិទ្ធផល​ថ្មី​ ដែល​ជា​បទ​ចម្រៀង​បែប​ស្នេហា​លន្លង់លន្លោច។ ចំណែក​វីដេអូ​បទ​ចម្រៀង​ក៏​ ប្រជុំ​ទៅ​ដោយ​តារាស្រី​ជា​ច្រើន​ ខុស​ពី​បទ​ពីមុន ដែល​សម្ដែង​តែ​ តារា​ប្រុស​រូបនេះ​ម្នាក់ឯង។

ចង់​ដឹង​ថា​ទាំង​បទ​ភ្លេង និង​វីដេអូ​ទាក់​ចិត្ត​ ឬ​យ៉ាងណា​សូម​ទស្សនា​ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម