• 2019-01-15 05:05:54
  • ព័ត៌មាន

Selena វិលមកស្វាគមន៍អ្នកគាំទ្រទូទាំងពិភពលោកជា​ថ្មី​ ក្រោយ​បាត់ខ្លួនដ៏សែនយូរ

  • 2019-01-15 05:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បាត់​ខ្លួន​ពី​បណ្ដាញ​សង្គម​អស់​រយៈពេល​ជា​យូរ​ពេល​ខ្លួន​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ជំងឺ​បាក់ទឹក​ចិត្ត​ ឥលូវ​ Selena Gomez បាន​វិល​មក​ជួបអ្នក​គាំទ្រ​ជា​ថ្មី​ ដោយ​ស្វាគមន៍​គ្រប់គ្នា​តាមរយៈ​រូបថត៣សន្លឹក។

នៅ​ថ្ងៃទី​ ១៤ ខែ​មករា Selena Gomez បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​លើ​គណនី​ Instagram ក្រោយ​អវត្តមាន​ពី​បណ្ដាញ​សង្គម​មួយ​នេះ​រយៈពេល​ជា​យូរ។ វិលមក​ជា​ថ្មី​ Selena បាន​បង្ហោះ​រូបភាព​ថត​ថ្មី​ ៣​សន្លឹក​ និង​ភ្ជាប់​ពី​លើ​ថា៖ "វា​មាន​រយៈពេល​យូរ​មក​ហើយ​ តាំង​ពី​អ្នក​បាន​ឮ​ពី​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​ចង់​ជូនពរឆ្នាំ​ថ្មី​ ដល់​គ្រប់គ្នា​ និង​អរគុណ​អ្នក​ទាំង​អស់​សម្រាប់​ការ​ស្រឡាញ់​ និង​ការ​គាំទ្រ។ ឆ្នាំ​មុន ជា​ឆ្នាំ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​ឯង យក​ឈ្នះ​ និង​អភិវឌ្ឍ​ខ្លួន​ឯង។ រាល់​ការ​ជម្នះ​ទាំង​នេះ​ ពិតជា​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​ជា​អ្នកណា និង​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន។ ជឿ​ខ្ញុំ​! វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង​ ហើយ​ខ្ញុំ​ក៏​នឹង​សម្លឹង​ស្វែង​រក​អ្វី​ថ្មី​ជា​បន្ត​សម្រាប់​ឆ្នាំ​ថ្មី​ ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា”។

សូម​បញ្ជាក់​ផងដែរ​ថា​ បន្ទាប់​ពី​ត្រឡប់​ពី​មើល​ខ្លួន​ពី​ជំងឺ​កាល​ពី​ខែ​ធ្នូ​ តារា​ចម្រៀង​រូបនេះ​ ក៏​បាន​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​សាច់ញាតិ​គ្រួសារ​ រួម​ទាំង​មិត្ត​ល្អ​ Taylor Swift។ ជាមួយ​គ្នា​នោះ​ កាល​ពី​ចុង​ឆ្នាំ នាង​ក៏​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​នៅ​លើ​ភ្នំ ហើយ​ថ្មីៗ​ Selena បាន​ទៅ​ពិនិត្យ​សុខភាព​ជា​បន្តបន្ទាប់​ផងដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់