- 2019-01-18 08:04:07
- ចម្រៀង
ពិសេសហួស នី រតនា បញ្ចេញបទថ្មីឲ្យតម្លៃកូនក្រមុំពេញខ្ពស់ ចំថ្ងៃខ្លួនឯងចូលរោងការ
- 2019-01-18 08:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសហួស នី រតនា បញ្ចេញបទថ្មីឲ្យតម្លៃកូនក្រមុំពេញខ្ពស់ ចំថ្ងៃខ្លួនឯងចូលរោងការ
ចន្លោះមិនឃើញ
មង្គលការ នី រតនា និងភរិយា ស្រស់ស្អាត បាន និងកំពុងប្រព្រឹត្តទៅជិតអ៊ីអន២ ដោយមានភ្ញៀវកិត្តិយសជាច្រើន ស្របពេលដែលបទចម្រៀងថ្មីរបស់លោកមួយបទ មានចំណងជើងថា "កូនក្រមុំបង គ្រាន់តែជាមនុស្សធម្មតា" បានចេញចំថ្ងៃចូលរោងមង្គលរបស់ខ្លួនតែម្ដង។
បទចេញក្រោមដំបូលហង្សមាស រៀបរាប់ពីការជួបគ្នា និងចាប់ផ្ដើមកំណើតស្នេហ៍រវាងលោក នី រតនា និងកូនក្រមុំរបស់លោក(កូនក្រមុំក្នុងបទចម្រៀង) ណាក់ ស្រីណា នៅកន្លែងលាងរថយន្តមួយកន្លែង។ ស្នេហានេះកើតឡើងយ៉ាងបរិសុទ្ធ រវាងចិត្ត និងចិត្ត ដោយពុំមានឥទ្ធិពលទ្រព្យក្រៅខ្លួនមកពាក់ព័ន្ធឡើយ ពោលគឺ ពួកគេខ្សត់ទាំងសងខាង ទើបមកផ្ញើខ្លួននៅកន្លែងលាងរថយន្ត។
ដូច្នេះហើយ ទើបបទនេះមានចំណងជើងថា ""កូនក្រមុំបង គ្រាន់តែជាមនុស្សធម្មតា" ជានារីអ្នកជូតរថយន្តប៉ុណ្ណោះ!
តោះ...ស្ដាប់ និងទស្សនាសាច់រឿងទាំងអស់គ្នា!