• 2019-03-19 00:45:00
  • ស្ទីលតារា

លង់ហើយ ស្ទីលលេងខ្លួនច្រើនសន្លឹកពីកូនច្បងព្រាប សុវត្ថិសង្ហាទាក់ចិត្តនារីៗមិនតិចទេ

  • 2019-03-19 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

សុវត្ថិ មុន្នីវណ្ណ ហក់ចូលក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង តែកូនប្រុសច្បងរបស់កំពូលតារាចម្រៀង ព្រាប សុវត្តិ រូបនេះពិតជាទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យជាច្រើន ពិសេសទទួលបានការងារល្អជាច្រើន​ ឯការរៀបចំស្ទីលធ្វើខ្លួនវិញក៏ទាក់ចិត្តហ្ Fan នារីៗចាច្រើន ឃើញហើយលង់ស្នេហ៍តែម្តង គ្រប់ពេលដែលបង្ហាញខ្លួនក្នុងកម្មវិធីធំតូចនីមួយៗមិនថាក្នុងស្រុក ឬក្រៅស្រុកនោះឡើយ។

ជាក់ស្តែងតារាពន្លកថ្មីមានឈាមជ័រកំពូលតារាចម្រៀងរូបនេះមិនត្រឺមតែមានទឹកដមសម្លេងពីរោះទេ ថែមទាំងមានទេពកោសល្យជាច្រើន និងរូបសម្បត្តិស្រស់សង្ហាមិនចាញ់លោកឪពុកឡើយ។ មានអ្នកគាំទ្រជាច្រើនកោតសរសើរពីការលេងម៉ូដសម្លៀកបំពាក់មើលទៅស្រស់សង្ហាគួរចង់យកស្ទីលតាម ហើយអ្វីដែលកាន់តែពិសេសមួយរយៈចុងក្រោយមុន្នីវណ្ណ ទទួល​បាន​ប្រជាប្រិយភាព​ហួស​ការ​ស្មាន ពិសេស​ពីអ្នក​គាំទ្រ​ជា​នារី។ នេះ​ក៏​ព្រោះ​តែ​រូប​រាង​ស្រស់​សង្ហា ទេពកោសល្យ​សិល្បៈ ចរិត​រួស​រាយ​រាក់​ទាក់ មិន​ប្រកាន់​ខ្លួន ហើយ​ថែម​ទាំង​ជាតារាចម្រៀងប្រចាំផលិតកម្មល្បីក្នុងស្រុកផងដែរ។

ចង់ដឹងថាស្រស់សង្ហាគ្រប់ស្ទីល ឬយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

រូបភាពយកពី FB Page & IG៖ លោក សុវត្ថិ មុន្នីវណ្ណ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់