• 2019-03-19 09:15:00
  • ស្ទីលតារា

ពូកែរកនឹកណាស់! តារាទាំងនេះតែងខ្លួនឡើងសម ដូចតួអង្គក្នុងរឿងតុក្កតាល្បីៗ

  • 2019-03-19 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

នាម​ជា​អ្នក​សិល្បៈ ​មិន​អាច​ធ្វើ​រឿង​ដដែរៗ​បាន​ទេ ​សូម្បី​ការ​ស្លៀក​ពាក់​ក៏​ត្រូវ​តែ​ប្លែក និង​ច្នៃ​ប្រឌិត​យ៉ាង​ណា​ឲ្យ​មាន​ការ​ចាប់​​អារម្មណ៍​ពី​ Fan Fan ​ដែរ។ ​ជាក់​ស្តែង ​មាន​តារា​ច្រើន​ដួង​បាន​ច្នៃ​ការ​តុប​តែង​ខ្លួន​ពី​ភាព​យន្ត​តុក្កតា មក​ជា​សម្លៀក​បំពាក់ និង​ស្ទីល​តែង​ខ្លួន មើល​ទៅ​ប្លែក​មួយ​បែប។

​ក្នុង​នោះ​មាន​ដូច​ជា ​ ​ទេព បូព្រឹក្ស ឆន សុវណ្ណរាជ ឱក សុគន្ធ​កញ្ញា អេ​ដា ពេជ្រ សោភា ជីជី សុភក្រ្ក កុសុម៉ា ជា​ដើម បាន​ប្រើ​ស្ទីល​ផ្សេង​ៗ​ និង​សម្លៀក​បំពាក់​តាម​រឿង​តុក្កតា​ល្បី​ៗ ដូច​ជា​ក្នុង​រឿង Cindella ​ព្រះ​នាង Snow White ​កុមារ​ ណា​ចា ជា​ដើម។

ជីជី ​និង សុភក្រ្ក កុសុម៉ា ច្នៃ​រ៉ូប​ស្រដៀង​រឿង ​"​ព្រះ​នាង Snow White”

ឆន សុវណ្ណ​រាជ ​ច្នៃ​ខោ​អាវ​ស្រដៀង​នឹង​ ព្រះអង្គ​ម្ចាស់​​ក្នុង​រឿង “Cinderella”

​ពេជ្រ សោភា ស្ទីល​តែង​ខ្លួន​ស្រដៀងរឿង "The Powerment of Magical Girls”

ទេព បូព្រឹក្ស ស្ទីល​តែង​ខ្លួន​ស្រដៀងរឿង "កុមារ ណា​ចា"

​អេដា ច្នៃ​រ៉ូប​ស្រដៀង​នឹង​ ​ក្នុង​រឿង "Frozen”

អត្ថបទ៖ លឹម សុនា

មតិយោបល់