• 2019-03-25 08:03:18
  • ចម្រៀង

នេះ​ជា​មូលហេតុ​ដែល​ ៨ ក្រុម​របស់​ Battle Band មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត

  • 2019-03-25 08:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​គ្នា​យ៉ាង​ពេញ​ទី​​រវាង​ក្រុម​ទាំង​ ១៦​ របស់​ The Battle Band of Cambodia យើង​ក៏​បាន​រក​ឃើញ​ ៨ ក្រុម​ដែល​បាន​ជាប់​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ចំពោះ​ ៨​ ក្រុម​ទៀត​ដែល​មិន​បាន​​ជាប់​ទៅ​ការ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​។​ ទាំង​ ១៦​ ក្រុម​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។​ ក្រុម​ខ្លះ​បាន​ជ្រើស​យក​ចម្រៀង Original Song ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ ខ្លះ​ទៀត​ជ្រើស​យក​ចម្រៀង Cover ជា​ភាសា​ខ្មែរ​ ហើយ​ក្រុម​ខ្លះ​ទៀត​ក៏​ច្រៀង​ចម្រៀងជា​ភាសា​បរទេស​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​កំហុស​ និង​ការ​ខ្វះ​ខាត​បន្តិច​បន្តួច​ទើប​ត្រូវ​មាន​ក្រុម​ទាំង​ ៨ បាត់​បង់​ឱកាស​យ៉ាង​ដូច្នេះ​។​ ឥឡូវ​មក​ដឹង​ពី​ការ​​ឲ្យ​យោបល់​របស់​គណៈកម្មាធិការ​ទាំង​បី​ចំពោះ​ក្រុម​ទាំង​ ៨​ ដែល​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​

១. Art of noise ចំណុច​ខ្វះ​ខាត​របស់​ក្រុម​ Art of noise ​​ចំពោះ​គណៈកម្មាធិការ​ទាំង​បី​គឺ​ «ពួក​គាត់​ទាំង​បី​គ្រាន់​តែ​ចង់​ឲ្យ​ការ​ច្រៀង​គួរ​តែ​បន្ថែម​ដង្ហើម​ និង​គ្រប់​គ្រង​សំឡេង​ឲ្យ​បាន​ល្អ​ជាង​នេះ​បន្តិច​តែ​ប៉ុណ្ណោះ​»​។

២. Doch chkea

ចំពោះ​ការ​ឲ្យ​យោបល់​របស់​គណៈកម្មាធិការ​ទាំង​បី​សម្រាប់​ក្រុម​នេះ​​គឺ​ «អ្នក​ច្រៀង​មាន​ការ​សម្ដែង​ល្អ​ហើយ ប៉ុន្តែ​សមាជិក​ក្រុម​ដ៏​ទៃ​ហាក់​ដូច​ជា​ខ្សត់​កាយវិការ​បន្តិច ធ្វើ​ឲ្យ​មើល​ទៅ​មិន​សូវ​ស៊ី​គ្នា​ ចំពោះ​ប៉ារ៉ូ​​​​ចម្រៀង​និង​ចង្វាក់​សុំ​ឲ្យ​ច្បាស់​ជាង​ហ្នឹង​បន្តិច​ទៀត​គឺ​ល្អ​ហើយ​» ​

៣. Emoji

​ការ​ឲ្យ​យោបល់​របស់​គណៈកម្មាធិការ​ទាំង​បី​គឺ «ដោយ​សារ​ពួក​គាត់​មាន​ពេល​ហាត់​ជា​មួយ​គ្នា​បាន​តែ​១​ដង​ប៉ុណ្ណោះ​ អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​ការ​ច្រៀង​ និង​ការ​លេង​ភ្លេង​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​»

៤. Memo

ចំពោះ​ការ​ឲ្យ​យោបល់​របស់​គណៈកម្មាធិការ​ទាំង​បី​គឺ​ «​ការ​សម្ដែង​ចង់​ឲ្យ​រស់​រវើក​ជាង​​ហ្នឹង​បន្តិច​ទៀត​ ជា​ពិសេស​អ្នក​កាន់​ដៃ​ហ្គីតា​ត្រូវ​ឲ្យ​ច្បាស់​ជាង​ហ្នឹង​ទៀត​»។

៥. MR5 Acoustic

ភាព​ខ្វះ​ខាត​របស់​ក្រុម​ MR5 Acoustic ចំពោះ​គណៈកម្មាធិការ​ទាំង​បី​គឺ​ «ខ្វះ​ខាត​ភាព​ច្បាស់​ក្នុង​ប៉ារ៉ូ​ចម្រៀង​ និង​ត្រូវ​ការ​កំលាំង​បន្ថែម​ក្នុង​ការ​ច្រៀង​ ហើយ​គួរ​ដាក់​អារម្មណ៍​ក្នុង​បទ​ចម្រៀង​ឲ្យ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​»

៦. The Smile

ចំពោះ​ក្រុម​មួយ​នេះ​វិញ​គណៈកម្មាធិការ​ទាំង​បី​បាន​បញ្ចេញ​ជា​យោបល់​ថា​ «ទី​១​ ណោត​ច្រៀង​នៅ​ស្ទើរ​បន្តិច​ ទី​២​ ដៃ​ហ្គីតា​ និង​ដៃ​ keyboard​ ត្រូវ​ឲ្យ​ច្បាស់​ជា​ហ្នឹង​បន្តិច​ទៀត​ »

៧. Shadow

ចំណែក​ក្រុម​នេះ​វិញ​គណៈកម្មាធិការ​ទាំង​បី​បាន​បញ្ចេញ​ជា​យោបល់​ថា​ «បើ​អ្នក​ច្រៀង​ផ្ដោត​តែ​លើ​ការ​ច្រៀង​ហើយ​មិន​លេង​ហ្គីតា​រឹត​តែ​ល្អ​ ចំពោះ​ដៃ​ហ្គីតា​ដូច​ជា​មាន​បញ្ហា​បន្តិច​»

៨. So

ចំពោះ​ក្រុម​ So នេះ​វិញ​គណៈកម្មាធិការ​ទាំង​បី​បាន​បញ្ចេញ​ជា​យោបល់​ថា​ «រាង​ភ័យ​បន្តិច​ និង​មាន​បញ្ហា​បច្ចេកទេស​បន្តិច​បន្តួច​តែ​នេះ​មិន​មែន​ជា​បញ្ហា​ធំ​ទេ​»​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ទាំង​នេះ​គ្រាន់​តែ​ជា​បញ្ហា​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ ពួក​គាត់​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​មិន​ចាញ់​ក្រុម​ដែល​បាន​ជាប់​ឡើយ។​ អ៊ីចឹង​បើ​ចង់​ថា​ក្រុម​ណា​ទៀត​ដែល​មាន​សំណាង​បាន​ឡើងទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ កុំ​ភ្លេច​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ណា​៕

ចុចអាន៖ រកឃើញ៨ក្រុមសុទ្ធតែជើងខ្លាំង ពី Battle Band ដំបូងនៅកម្ពុជា

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់
អត្ថបទពេញនិយម