• 2019-04-10 04:38:31
  • ព័ត៌មាន

ក្តៅ! មួយបទនេះ មាស សុខសោភា បាញ់អ្នកនៅលីវឈឺៗណាស់!

  • 2019-04-10 04:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ឮ​តែ​ភ្លេង​ការ តែ​អនិច្ចា​រោង​ការ​គេ​ទេ" នេះ​គឺជា​​ឃ្លា​មួយ​ នៃ​បទ​ថ្មី​របស់​តារា​ចម្រៀង​សម្លេង​ស្រទន់ មាស សុខ​សោភា ក្រោម​ចំណង​ជើង​ថា "ឆ្នាំ​ថ្មី​រក​ប្តី​មិន​បាន" ដែល​បាន​បង្កប់​ដោយ​អត្ថន័យ​ចាក់​ដោត​បែប​កំប្លែង​ដល់​បង​ប្អូន​ស្ត្រី​ដែល​នៅ​លីវ បាន​ទាក់​ទាញ​​អ្នក​គាំទ្រ​ជាច្រើន​ចូល Comment និង tag មិត្តភ័ក្ដិ​ ព្រោង​ព្រាត និង សរសើរ ពី​ស្នាដៃ​តែង​និពន្ធ​របស់​កវី ដែល​ចេះ​យក​សាច់​រឿង​បែប​កំសត់​មក​ធ្វើ​ជា​ចង្វាក់​រាំ​វង់​បែប​សប្បាយ​ៗ​បាន​។

ការ​ប្រើ ពាក្យ​ពេចន៍​ក្នុង​ទំនុក​ច្រៀង​មួយ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ត្រូវ​សាច់​រឿង​របស់​យុវវ័យ​បច្ចុប្បន្ន បន្ថែម​ជា​មួយ​ចង្វាក់​រាំ​វង់​បែប​រន្ថើន នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ចំពោះ​ការ​ចេះ​លើក យក​បទ​ប្រជាប្រិយ​ខ្មែរ មក​បកស្រាយ​របស់​កញ្ញា មាស សុខសោភា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​បទ​នេះ ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ផលិតកម្ម CAMTRAX ដែល​ជា​ផលិតកម្ម​ផ្ទាល់​ខ្លួន​របស់ កញ្ញា មាស សុខសោភា និង​ជា​ស្នា​ដៃ​និពន្ធ​របស់​បេក្ខជន​នៃ​កម្មវិធី​ស្នាដៃ​កូន​ខ្មែរ​សម្រាប់ មាស សុខ​សោភា នោះ​គឺ​កញ្ញា លឹម ផាន់​ណា ដែល​អ្នក​និពន្ធ​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​នូវ ពាន​រង្វាន់​ពី​ក្រសួង​វប្បធ៌ម និង​វិចិត្រ​សិល្បៈ លើ​ស្នាដៃ​និពន្ធ​កំណាព្យ​រឿង កាល​ពី​ចុង​ឆ្នាំ​ ២០១៨​កន្លង​ទៅ​នេះ ៕

អត្ថបទ៖ លីដា

មតិយោបល់