• 2019-04-19 05:00:00
  • ចម្រៀង

មកស្គាល់ប្រវត្តិក្រុមខ្លាំងៗ ពេញដោយសមត្ថភាព ក្នុងកម្មវិធី Battle of the Bands Cambodia 2019

  • 2019-04-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី The Battle Band of Cambodia ​ប្រជុំ​ដោយ​ក្រុម​ចូល​រួម​ប្រកួត សុទ្ធ​តែ​ខ្លាំង​ៗ និង​ពេញ​ដោយ​សមត្ថភាព។ ​ Sabay ​សូម​លើក​យក​ក្រុម​ចំនួន​៤ សិន មក​បង្ហាញ​ទស្សនិកជន ​ឲ្យ​បាន​ជ្រាប​ ដូច​ខាង​ក្រោម៖

ក្រុម Hastags

​​សមាជិក​ចំនួន​៥​នាក់ រួម​មាន ៖

១. Ros Pichcrovel (Piano)

២. Ros Pichvimearatana (Guitar Solo)

៣. Tit Chamboravy (Guitar Bass)

៤. Thy Thanan (Drum)

៥. Votey (Singer)

ក្រុម​នេះ​បាន​បង្កើត​ឡើង​ក្នុង​​ខែ ១០ ឆ្នាំ ២០១៨ ដោយ​​មេ​ក្រុម​​ជា​សិស្ស​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ និង​មាន​បទ​ពិសោធន៍​ផ្នែក​តន្ត្រី​ដូច​ជា ​ហ្គីតា ហ្គី​តា​Bass ​និង​វាយ​ស្គរ ព្រម​ទាំង​មាន​ឪពុក​ជា​អ្នក​សិល្បៈ​ល្បី​មួយ​រូប​ផង​ដែរ។

ដំបូង​ឡើយ​ សមាជិក​ក្នុង​ក្រុម​នេះ​មិន​ទាន់​ស្គាល់​គ្នា​​ទេ។ ​រតនា​ ប្អូន​មេ​ក្រុម​​នេះ បាន​ទទួល​​អាហារូបករណ៍​វគ្គ​ខ្លី ​នៅ​សាលា Music Art School ​ដោយ​ស្គាល់​គ្នា​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ អ្នក​វាយ​ស្គរ។ បន្ទាប់​មក​ក៏​ស្គាល់ សមាជិក​ម្នាក់​ទៀត​​ ឈ្មោះ ​បូ​រី ចេះ​លេង​ហ្គីតា Bass ​ដែល​ជា​សិស្ស​រួម​គ្រូ​ជាមួយ​ពេជ្រ​ក្រវិល​។ ​ក្រោយ​មក ​បាន​ស្គាល់​ វត្តី​ ជា​អ្នក​ច្រៀង ដែល​ជា​អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ ក៏​រួម​គ្នា​​បង្កើត​ក្រុម​តែ​ម្ដង។ ប៉ុន្តែ​ពេល​បង្កើត​ក្រុម​បាន​មួយ​រយៈ សមាជិក​ម្នាក់​ចេះ​លេង​​ស្គរ មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់ ​ក្រុម​​នេះ​ក៏​ពិចារណា​ហើយ​​ទទួល​បាន​សមាជិក​ថ្មី​ម្នាក់​ទៀត គឺ​ ថា​ណា ដែល​ចេះ​​លេង​ស្គរ​ដែរ។

នា​ថ្ងៃ​អនាគត ក្រុម​តន្ត្រី Hastag ​ចង់​វិវត្ត​ជា​ក្រុម​ដែល​ចេះ​លេង​តន្ត្រី​គ្រប់​ទម្រង់​ ​បែប Pop, Classic, Rock, Blue ​ជា​ដើម៕

​ក្រុម De'First

សមាជិក រួម​មាន​៖

​១. Seng Pichsreypov (Songwriter)

២. Chive Chheang Heang (Singer)

៣. Se Pisey (Pianist)

៤. Somnang (Guitarist)

ក្រុម​នេះ​ទើប​តែ​បង្កើត​ឡើង​ខែ​កុម្ភៈ ឆ្នាំ ​២០១៩ ​ដោយ​ចៃ​ដន្យ​បំផុត ​ពេល​ដឹង​ថា កម្ម​វិធី Battle Band ​​មាន​​ការ​ប្រលង។ មេ​ក្រុម ​ហ៊ាង ​​​ចេះ​ច្រៀង ​រាំ និពន្ធ​ទំនុក​ច្រៀង ​និង​កំពុង​សិក្សា​តន្ត្រី​នៅ​អង្គ​ការ GSI​។ ​

ហ៊ាង និង​ស្រី​ពៅ ​ធ្លាប់​​ស្គាល់​គ្នា ​ក្នុង​ការ​ប្រគំ​តន្ត្រី​រៀប​ចំ​ដោយ GSI​។ ក្រោយ​ដឹង​ថា Battle Band ​រៀប​ចំ​ការ​ប្រលង ​ហ៊ាង​ក៏​ស្វែង​រក​សមាជិក​ក្រុម​២​នាក់​បន្ថែម ​គឺ ​ពិសី ​និង​សំណាង ​តាមFB ​។ ​ពួក​គេ​​ចាប់​ផ្ដើម​បង្កើត​ក្រុម​លឿន​ខ្លាំង​មែន​ទែន ​បាន​កន្លះ​ថ្ងៃ​ មុន​ Battle Band បិទ​លែង​ទទួល​ពាក្យ​។ ​នា​ថ្ងៃ​អនាគត ​ក្រុម De'fitst ​ចង់​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​លេច​ធ្លោ ធ្វើ​បទ​ចម្រៀង Original Song ​និង​ចង់​សហការ​ជាមួយ​ Band ​ផ្សេងៗ​ ធ្វើ​ជា Tour Concert ​ចេញ​ទៅ​ច្រៀង​ក្រៅ​ប្រទេស។​​

​ក្រុម Bestlife

មាន​សមាជិក ៥​នាក់ រួម​មាន​៖

១. Leang Kimhorn (Vocalist)

២. Khan Soltong (Soloist)

៣. Khieu Sokret (Bassist)

៤. Lean Sonouch (Guitarist)

៥. Deung Vireak (Drummer)

លោក ឯម ធី​តា​ ជា​មេ​ក្រុម​ តែ​លោក​មិន​បង្ហាញ​ខ្លួន​សម្រាប់​ការ​សម្ដែង​នៅ​ពេល​ប្រកួត​នោះ​ឡើយ ​តែ​លោក​ជួយ​ណែនាំ និង​ដឹក​នាំ​។ ​មេ​ក្រុម​រូប​នេះ ​ធ្លាប់​រៀន​ផ្នែក​ហ្គីតា និង​មាន​បទ​ពិសោធន៍​​ច្រើន​លើ​ផ្នែក​និពន្ធ​ចម្រៀង​ និង​តន្ត្រី។

Bestlife ​បង្កើត​នៅ​ឆ្នាំ ២០១៥ ដោយ​សមាជិក​ទាំង​អស់​ស្គាល់​គ្នា​តាម​រយៈ​ការ​រៀន​ជាមួយ​គ្នា តាំង​ពី​នៅ​វិទ្យាល័យ។ ពួក​គេ​បាន​ចូល​ហាត់​រៀន​ជំនាញ​តន្ត្រី ហើយ​ដោយ​ស្រលាញ់​និង​មាន​ឆន្ទៈ សមាជិក​ម្នាក់​ៗ​ ទិញ​ឧបករណ៍​តន្រ្តី​តាម​ជំនាញ​រៀង​ៗ​ខ្លួន យក​មក​ហាត់​រៀន​បន្ថែម។ មាន​បទ​ចម្រៀង Original Song ​ជា​ច្រើន​ដែល​ក្រុម​យុវវ័យ​មួយ​នេះ ​បាន​បង្កើត​ឡើង​ ដូច​ជា ជីវិត ស្គាល់​អូន​ក្រោយ​គេ កម្លាំង​ចិត្ត​ ជា​ដើម។​​

ក្រុម ​Kstorm

​មាន​សមាជិក ៧ ​នាក់​ រួម​មាន​៖

​១. Noun Phanith (Bass)

២. Thep Cheyly (Keyboard)

៣ ​ Ket Sirivuth (Drum)

៤. Ket Nita (Guitar Electric & Sing)

៥. Yuk Thokna (Guitar Electric)

៦. Um Pheakdey (Rapper)

៧. Chea Sophelea (Sing)

មេ​ក្រុម​នេះ ​មាន​ឈ្មោះ​ថា Ket Nita ដែល​លោក​អាច​លេង​ឧបករណ៍​តន្ត្រី​​ដូច​ជា Guitar Electric បាន​យ៉ាង​ប៉ិន​ប្រសប់ ​និង​លោក​ចេះ​ច្រៀង​ផង​ដែរ។

ចំពោះ​កំណើត​ក្រុម​វិញ ដំបូង​លោក​ចូល​ចិត្ត​ធ្វើ​ភ្លេង តែង​បទ​ចម្រៀង​ច្រៀង​លេង​ម្នាក់​ឯង។ តែ​ដោយសារ​លោក​គិត​ថា ​ធ្វើ​ម្នាក់​ឯង​ លេង​ម្នាក់​ឯង​មិន​សប្បាយ ​លោក​ក៏​សម្រេច​ចិត្ត​បង្កើត​ក្រុម​តន្រ្តី​នេះ​ឡើង ដោយ​មាន​សមាជិក​សរុប ៧ នាក់ ហើយ​ក្រុម​របស់​លោក​ចូល​ចិត្ត​លេង​តន្រ្តី​បែប Rock ​។ ​សម្រាប់​ឈ្មោះ Kstorm ​វិញ ដោយសារ​មេ​ក្រុម​រូប​នេះ​យល់​ថា សមាជិក​ក្នុង​ក្រុម ជា​មនុស្ស​ខិល ចូល​ចិត្ត​លេង​ច្រើន ហើយ K ​វិញ ​មក​ពី​​ឈ្មោះ​អក្សរ​កាត់ ​របស់​លោក គឺ Ket Nita ​។

​លោក Ket ​Nita ​បង្ហាញ​ការ​យល់​ឃើញ​ថា ទោះ​ជួប​ការ​លំបាក ឧបសគ្គ​យ៉ាង​ណា ​​ក៏​លោក​នូវ​តែ​ជម្នះ​ឲ្យ​បាន ដើម្បី​ក្រុម​មាន​ការ​សហការ​គ្នា​ល្អ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម