• 2019-04-25 01:58:41
  • ព័ត៌មាន

អបអរសាទរ! Lee Minho បញ្ចប់កាតព្វកិច្ចទាហាន​ជា​ផ្លូវការហើយ

  • 2019-04-25 01:58:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ដ៏​ល្បី​ជួរ​មុខប្រចាំកូរ៉េខាងត្បូង​ Lee Minho បាន​បញ្ចប់​កាតព្វកិច្ច​ជា​ទាហាន​ជា​ស្ថាពរ​ហើយ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ ២០១៩ បន្ទាប់​ពី​ចូល​ហ្វឹកហាត់​រយៈ​ពេល​ជិត ២​ឆ្នាំ។

ចេញ​មក​ភ្លាម​ Lee Minho បានស្វាគមន៍​អ្នក​គាំទ្រ​ដោយ​លើក​ដៃ​ទៅ​កាន់​គ្រប់គ្នា ក៏ដូចជា​ឱន​គោរព​គួរសម​បំផុត​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​លោក​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​ពី​ការ​បញ្ចប់​កាតព្វកិច្ចនេះ។

អ្នក​គាំទ្រ​រាប់រយ​នាក់មានទាំងកូរ៉េ និង​បរទេស​​បាន​ផ្ដុំគ្នា​មក​ចាំ​ស្វាគមន៍​ដំណើរ​វិល​មក​វិញ​របស់​ Lee Minho ជាមួយ​នឹង​ប៉េងប៉ោង​ និង​បដា​អបអរ​ជា​ច្រើន។

ការ​បញ្ចប់​កាតព្វកិច្ច​ដ៏​សំខាន់​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​គ្រប់​គ្នា​ដែល​តែង​គាំទ្រ​លោក​សប្បាយ​រីករាយ​ជា​ខ្លាំង​ ព្រោះ​មិនយូរ​មិន​ឆាប់​ពួកគេ​នឹង​បាន​ឃើញ​ស្នាដៃ​ថ្មី​របស់​តារា​ប្រុសរូបនេះ​ទៀត​ហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់