• 2019-05-11 01:44:00
  • ព័ត៌មាន

ទៅមើលកុន ឃើញកញ្ចប់កាដូគ្រប់កៅអី មើលចប់មានកាដូក្រោមកៅអីទៀត អ្នកណាមិនភ្ញាក់ផ្អើល

  • 2019-05-11 01:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

អ្នកដែលចូលចិត្តទស្សនាភាពយន្តនៅរោងភាពយន្តទំនើបមានរោងកុន Major Cineplex និងរោងកុន Legend កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ ពិតជាមានសំណាងមែន ដោយក្រុមហ៊ុន Smart បានចែករង្វាន់ជាច្រើន ក្នុងនោះមានទាំងទូរសព្ទ Phone XR ថែមទៀតផង។

ជាមួយនឹងការផ្តល់រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុន ដើម្បីអបអរសាទរដល់ពិធីគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួននេះ ក្រុមហ៊ុន Smart Axiata កំពុងធ្វើឲ្យទស្សនិកជនដែលចូលចិត្តវិស័យខ្សែភាពយន្ដភ្ញាក់ផ្អើលជាមួយនឹងរង្វាន់ជាច្រើននៅតាមរោងកុន Major Cineplex និងរោងកុន Legend ជារៀងរាល់ខែ ចាប់ពីខែឧសភា រហូតដល់ខែធ្នូ ក្នុងឆ្នាំនេះ។

រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលដំបូងគេបង្អស់ ត្រូវបានប្រគល់ជូនអ្នកមានសំណាងដែលទៅមើលខ្សែភាពយន្ដនៅ រោងកុន Major Cineplex by Smart កាលពីយប់មិញ បន្ទាប់ពីបានចូលរួមទស្សនាខ្សែភាពយន្តបែបភ័យរន្ធត់របស់ថៃដែលមានចំណងជើងថា «និស្ស័យស្នេហ៏អាប»។

ទស្សនិកជនឈ្មោះ chhorida Thai ដែលត្រូវបានជ្រើសរើសដោយចៃដន្យដើម្បីក្លាយជាអ្នកឈ្នះរង្វាន់ទូរសព័្ទ iPhone XR ដំបូងគេបង្អស់ បាននិយាយថា អ្នកនាងពិតជាសប្បាយចិត្តជាខ្លាំងដែលមានសំណាងទទួលបាន រង្វាន់ធំទូរសព្ទ iPhone XR ពីក្រុមហ៊ុន Smart Axiata បែបនេះ។ អ្នកនាងថា ខ្លួនជាមនុស្សម្នាក់ចូលចិត្តទស្សនាភាពយន្តដោយក្នុង១សប្ដាហ៍ចូលមើលមិនតិចជាង២ដងឡើយ ហើយក៏មិនធ្លាប់គិតថា ទៅមើលកុនអាចទទួលបានរង្វាន់បែបនេះឡើយ វាពិតជារឿងអស្ចារ្យខ្លាំងណាស់សម្រាប់អ្នកនាង។

ក្រៅពីការផ្ដល់រង្វាន់ ទូរសព័្ទ iPhone XR ក្នុងខួប គម្រប់១០ ឆ្នាំក្រុមហ៊ុន Smart Axiata ក៏បានផ្ដល់នូវរង្វាន់កាត ១០ ដុល្លារចំនួន១០នាក់ និងកញ្ចប់កាដូគ្រប់អ្នកចូលទស្សនាម្នាក់ៗមួយផងដែរ។

ទោះបីជា មិនបានត្រូវរង្វាន់ ក្ដី កញ្ញា គីម ឡាយ ដែលជាអ្នកទៅទស្សនាខ្សែភាពយន្តខាងលើបានសម្ដែងអារម្មណ៍ថា ដំបូងឡើយកញ្ញា ហាក់មានអារម្មណ៍ចម្លែកក្នុងចិត្ត ដោយគ្រាន់តែចូលដល់បន្ទប់មើលកុនភ្លាម ឃើញកញ្ចប់ Smart គ្រប់កៅអីទាំងអស់។ បន្ទាប់មកកញ្ញា ក៏បានសួទៅអ្នកនាំភ្ញៀវ ក៏ដឹងថា កញ្ចប់នោះជាកាដូសម្រាប់អ្នកទស្សនាភាពយន្តពីក្រុមហ៊ុន Smart Axiata ក្នុងខួប គម្រប់១០ឆ្នាំ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀត កញ្ញាថា ក្រោយពីទស្សនាភាពយន្តចប់ ស្រាប់តែបុគ្គលិក Smart ចេញមកស្វាគមន៍ ហើយឲ្យពិនិត្យមើលក្រោមកៅអីនៅមានរង្វាន់ថែមទៀត ភ្លាមៗនោះមានអ្នកខ្លះ ទទួលបានកាតទូរសព្ទ អ្នកខ្លះទទួលបាន ទូរស័ព្ទ iPhone XR មួយគ្រឿង ដែលពិតជារឿងដ៏រំភើប និងមិនដឹងខ្លួនពិតមែន។

ចំណែកឯ អ្នកត្រូវរង្វាន់កាត១០ដុល្លារ ៣នាក់ផ្សេងទៀត មាន Chan saray,Heam Sokunthea, Sophak nith ក៏បានអារម្មណ៍សប្បាយរីករាយ មិនខុសពី អ្នកទាំងពីខាងលើដែរ ។ ក្នុងនោះដែរពួកគេ បានសំណូមពរ ក្រុមហ៊ុន Smart Axiata បានរៀបចំកម្មវិធីបែបនេះ ឲ្យញឹកពាប់ថែមទៀត ដើម្បីលើកទឹកចិត្តអ្នកមកទស្សនាភាពយន្តក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន Smart Axiataតែម្ដង។

គួរបញ្ជាក់ផងថា នៅថ្ងៃដដែលនោះ ក្រៅពីផ្ដល់ជូនទូរសព័្ទ iPhone XR មួយគ្រឿងដល់អ្នកមកទស្សនាភាពយន្តនៅរោងកុន Major Cineplex នៅផ្សាទំនើប Aeon 1 ដែលជាថ្ងៃដំបូងនៃការបញ្ចាំងខ្សែភាពយន្តរឿង «Pokemon Detective Pikachu»នោះ រង្វាន់ដទៃទៀត ដែលនឹងត្រូវចែកជូនប្រចាំខែផង​​ដែរ មានដូចជា iPhone XR ប័ណ្ណបញ្ចូលទឹកប្រាក់ Smart និងរង្វាន់ច្រើនទៀត៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម