- 2019-05-31 03:50:10
- ព័ត៌មាន
HyunA ដួលផ្កាប់មុខមួយទំហឹងពេលសម្ដែង ឡើងជាំមុខ (វីដេអូ)
- 2019-05-31 03:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HyunA ដួលផ្កាប់មុខមួយទំហឹងពេលសម្ដែង ឡើងជាំមុខ (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣០ ខែឧសភាកន្លងទៅនេះ តារាចម្រៀងទោល HyunA បានជួបប្រទះហេតុការណ៍រន្ធត់នៅលើឆាក អំឡុងការសម្ដែងនៅកម្មវិធីរបស់សកលវិទ្យាល័យ Cheongju Unversity កូរ៉េខាងត្បូង។
ដោយសារតែមេឃបង្អុរភ្លៀងពេលសម្ដែង បានធ្វើឲ្យ HyunA ដួលផ្កាប់មុខមួយទំហឹងឭសូរតែផាំង ពេលសម្ដែងបទ "Red”។ ត្បិតថាត្រូវខ្លាំងមែន ប៉ុន្តែតារាសិចស៊ីរូបនេះបានប្រញាប់ប្រញាល់ងើបឡើង ដើម្បីបន្តការសម្ដែងរបស់ខ្លួន។
ថ្ងៃនេះដែរ HyunA បានបង្ហាញរូបភាពពីរសន្លឹកពីស្នាមរបួសលើផ្ទៃមុខពណ៌ក្រហម ដែលបន្សល់ពីការដួលម្សិលមិញនេះ។ HyunA បានឲ្យដឹងថាលទ្ធផលនៃការត្រួតពិនិត្យពីមន្ទីរពេទ្យ ឃើញថាគ្រប់យ៉ាងមិនអីនោះទេ និងនិយាយថា "ខ្ញុំពិតជាខ្លាំងណាស់”៕