- 2019-06-28 08:00:55
- ព័ត៌មាន
ស្អែកនេះៗ លោក ខេមរៈ សិរីមន្ត និងកញ្ញា សុភ័ក្ត្រ កុសុមា សុទ្ធតែមានបទពិសេសរៀងខ្លួន!
- 2019-06-28 08:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អែកនេះៗ លោក ខេមរៈ សិរីមន្ត និងកញ្ញា សុភ័ក្ត្រ កុសុមា សុទ្ធតែមានបទពិសេសរៀងខ្លួន!
ចន្លោះមិនឃើញ
លោក ខេមរៈ សិរីមន្ត នឹងមានវត្តមានអង្រួនកម្មវិធីប្រគំតន្ត្រី “Boostrong"នៅភីអិនអិន នាថ្ងៃសៅរ៍ ទី២៩ស្អែក ជាមួយតារាស្រីក្រមិចក្រមើម សុភ័ក្ត្រ កុសុមា ។នេះបើតាមការឱ្យដឹងរបស់លោក ពេជ្រ វណ្ណ:រង្សី អ្នកដឹកនាំកម្មវិធី។ ភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង កំពុងតែមានវត្តមាននៅទូរទស្សន៍ ភីអិនអិន ក្នុងកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យសម្រាប់យុវវ័យ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៤និង៣០នាទីរសៀល រហូតដល់ម៉ោង៧យប់។
ថ្ងៃសៅរ៍នេះ កម្មវិធីប្រគំតន្ត្រី “Boostrong" នៅភីអិនអិន មានអមមកជាមួយនូវបទចម្រៀងល្បីៗរបស់លោក ខេមរៈ សិរីមន្ត ដែលមានអ្នកគាំទ្រចូលទស្សនាក្នុងyoutubeរាប់លានដង ដូចជាបទ “Sorry១លានដង" បូករួមនឹងការចូលរួមពីតារាល្បីៗជាច្រើនទៀត មានជាអាថ៌ កញ្ញា សុភ័ក្រ កុសុមា កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា វីតា និងកញ្ញា ឈុំ ស្រីពេជ្រជាដើម។
វត្តមានរបស់កញ្ញា សុភ័ក្រ កុសុមា ក៏មិនចាញ់លោក ខេមរៈ សិរីមន្ត ដែរ នាងនឹងនាំចម្រៀងជាច្រើនបទមកបង្កើនបរិយាកាសរីករាយសម្រាប់ឆាកតន្ត្រី "Boostrong” តែដំណាលគ្នានោះ កញ្ញាប្រសប់វោហារបែបកំប្លុកកំប្លែងរូបនេះនឹងច្រៀងបទ "សម្លេងបេះដូង" យ៉ាងពិសេសផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួន។
កាលពីសប្ដាហ៍មុន យុវវ័យជាច្រើនបានមកទទួលយកភាពរំភើបដោយផ្ទាល់ ក្រោមពន្លឺភ្លើងពណ៌ និងក្បាច់រាំយ៉ាងរស់រវើក សំនៀងដ៏ផ្អែមល្ហែមត្រជាក់បេះដូងនៅស្ថានីយទូរទស្សន៍ភីអិនអិន ព្រែកព្នៅ។ កុំឱ្យបាត់បង់ឱកាសដ៏ពិសេសជាមួយកំពូលតារាល្បីៗរបស់យើង ជួបគ្នានាថ្ងៃសៅរ៍នេះ ចាប់ពីវេលាម៉ោង៤ និង៣០នាទី រហូតដល់ម៉ោង៧យប់ ។ ភេសជ្ជៈប៉ូវកម្លាំងBoostrong ឈ្នះពានរង្វាន់កម្រិតពិភពលោក២០១៩៕
សូមទស្សនាវីដេអូខ្លី៖