• 2019-07-04 04:07:07
  • ចម្រៀង

បទចម្រៀងវៀតណាមទើបចេញថ្មី សាង​បាន​សមិទ្ធផល​ធំៗជាច្រើន

  • 2019-07-04 04:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​មួយ​របស់​តារា​ចម្រៀង​វៀតណាម ​Sơn Tùng M-TP ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ល្បី​លំដាប់​ពិភពលោក Snoop Dogg ចំណង​ជើង​ថា "Give It To Me” កំពុង​​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​មាន​មោទកភាព​ជា​ខ្លាំង ព្រោះ​បទ​នេះ​បង្កើត​បាន​សមិទ្ធផល​ធំៗ​ជា​ច្រើន។

វីដេអូ​ចម្រៀង​នៃ​បទ​នេះ បាន​ចេញ​ផ្សាយ​លើ​បណ្ដាញ​ YouTube កាល​ពី​ថ្ងៃ ១ ខែ​កក្កដា ដោយ​ចេញ​ផ្សាយ​ជា​លក្ខណៈ Premiere។ ​ក្នុង​ការ Premiere នេះ វា​អាច​ប្រមូល​ចំនួន​​អ្នក​ទស្សនា​បាន​ដល់​ទៅ ៦៣៥ ០០០​ នាក់ ក្លាយ​ជា​វីដេអូ​ YouTube Premiere ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​លំដាប់​លេខ ៣ នៅ​ពី​ក្រោយ​បទ​ចម្រៀង "thank u, next” របស់ Ariana Grande (៨២៩ ០០០ នាក់) និង​បទ "Kill This Love” របស់ BLACKPINK (៩៧៩ ០០០ នាក់)។

ជាង​នេះ​ទៅ​ទៀត វា​អាច​ឡើង​ទៅ​កាន់​ផ្នែក Trending (វីដេអូ​ពេញ​និយម) លើ YouTube ​នៅ​វៀតណាម​​ដោយ​ជាប់​លេខ ១ ហើយ​ក៏​ជាប់​លេខ​ក្នុង​ប្រទេស​ធំៗ​ជា​ច្រើន​ទៀត​​ដូច​ជា​ជាប់​លេខ ១ នៅ​កូរ៉េ​ខាង​ត្បូង, ​​លេខ ១ នៅ​អូស្ត្រាលី, លេខ ៨ នៅ​សហរដ្ឋអាមេរិក, ​លេខ​ ៣ នៅ​កាណាដា, លេខ ៤ នៅ​តៃវ៉ាន់, លេខ ៩ នៅ​អាល្លឺម៉ង់ និង​សិង្ហបុរី, លេខ ១៩ នៅ​អង់គ្លេស, លេខ ៤៩ នៅ​សាធារណរដ្ឋ​ឆេក។

ក្នុង​រយៈពេល ២៤ ម៉ោង​ វីដេអូ​ចម្រៀង​បែប​កន្ត្រាក់​អារម្មណ៍​នេះ ប្រមូល​ចំនួន​ទស្សនា​បាន​ ២៣,៥ លាន​ដង ហើយ​គិត​ត្រឹម​ពេល​នេះ (ព្រឹក​ថ្ងៃ​ទី ៤ ខែ​កក្កដា) វា​មាន​ចំនួន​ទស្សនា​ជាង ៤០ លាន​ដង​ឯណោះ៕​​​

ចុចអាន៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម