• 2019-07-11 02:26:12
  • ព័ត៌មាន

BTS មានឈ្មោះក្នុងបញ្ជីតារារកលុយបានច្រើនជាងគេក្នុងលោក ជាលើកដំបូង

  • 2019-07-11 02:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Forbes បាន​បង្ហាញ​នូវ​បញ្ជី​ថ្មី​ប្រចាំ​ឆ្នាំ ២០១៩ ដែល​មាន​ចំណាត់​ថ្នាក់ "​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង ១០០ " ដោយ​ពួក​គេ​អាច​រក​ចំណូល​សរុប​បាន​ ៦,៣ ពាន់​លាន​ដុល្លារ (មិន​ទាន់​គិត​ពន្ធ) នៅ​រយៈពេល ១២ ខែ​ចុង​ក្រោយ។

Taylor Swift ដែល​​ជា​តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ អាច​រក​ចំណូល​បាន​រហូត​ដល់ ១៨៥ លាន​ដុល្លារ អាច​ឈរ​នៅ​តំណែង​កំពូល​លេខ​ ១។ តំណែង​លេខ​ពីរ​គឺ​បាន​ទៅ​លើ​ Kylie Jenner មាន​វ័យ ២១ ឆ្នាំ ជា​តារា​ទូរទស្សន៍ តារា​ម៉ូដែល អាច​រក​ចំណូល​បាន​ ១៧០ លាន​ដុល្លារ។ ចំណែក​ Kanye West វ័យ ៤២ ឆ្នាំ ជា​តារា​ចម្រៀង​ អាច​រក​ចំណូល​បាន​ ១៥០ លាន​ដុល្លារ។

គួរ​ចាប់​អារម្មណ៍​នោះ​គឺ​​នៅ​ឆ្នាំ ២០១៩ នេះ ក្រុម​ចម្រៀង BTS បាន​លេច​មុខ​​ជា​លើក​ដំបូង​នៅ​ក្នុង​បញ្ជី​កំពូល​នេះ ឈរ​នៅ​តំណែង​លេខ​ ៤៣ ដោយ​រក​ចំណូល​បាន ៥៧ លាន​ដុល្លារ នៅ ១២ ខែ​ចុង​ក្រោយ។

​ប្រភព​ចំណូល​របស់ BTS គឺ​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​ពិភពលោក​ Love Yourselft និង​ការ​ប្រគំ​តន្ត្រី Love Yourself: Speak Yourself Stadium Tour និង​​បាន​ពី​ការ​លក់​សែស្រឡាយ​អាល់ប៊ុម​​​​ចម្រៀង​ Love Yourself: Her, Tear និង​ Answer ដែល​បង្កើត​បាន​កំណត់​ត្រា​ជា​ច្រើន។ ការ​ប្រគំ​តន្ត្រី Stadium ចំនួន ៦ ដំបូង​នៅ​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​ BTS អាច​រក​ចំណូល​បាន​ដល់ ៤៤ លាន​ដុល្លារ​ឯណោះ ដែល​លក់​សំបុត្រ​បាន​ក្រោម ៣០០ ០០០ សន្លឹក គិត​ជា​មធ្យម​ជាង​​ ៧ លាន​ដុល្លារ ក្នុង​មួយ​យប់៕​​​​

ចុចអាន៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម