- 2019-08-20 02:55:00
- ព័ត៌មាន
ស្នេហារបស់ Peach និង Pat អាចនឹងឈានដល់ផ្លូវបែក ដោយសារវត្តមានប្អូនថ្លៃ Chompoo?
- 2019-08-20 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហារបស់ Peach និង Pat អាចនឹងឈានដល់ផ្លូវបែក ដោយសារវត្តមានប្អូនថ្លៃ Chompoo?
ចន្លោះមិនឃើញ
នៅពេលរម្លឹកដល់គូស្នេហ៍ផ្អែមល្ហែមប្រចាំពិភពសិល្បៈថៃ គេកម្រភ្លេចលើកយកឈ្មោះគូស្នេហ៍តារាសម្ដែងវ័យក្មេង Peach Pachara និង Patricia Good ណាស់ ប៉ុន្តែពេលនេះគ្រប់យ៉ាងអាចនឹងប្រែប្រួល ពេលភាគីខាងប្រុសត្រូវអ្នកគាំទ្រប្រទះឃើញថាបាន Unfollow ខាងស្រីលើ Instagram។
រឿងនេះបង្កឲ្យមានការភ្ញាក់ផ្អើលមិនធម្មតាទេនៅប្រទេសថៃកាលពីម្សិលមិញ ពេលដែលក្រុមអ្នកគាំទ្រចូលមើលមិនឃើញមានឈ្មោះ Pat ក្នុងបញ្ជីអ្នកដែល Peach ចុច Follow។ ប៉ុន្តែងាកមើល Pat វិញមិនទាន់ Unfollow សង្សាររបស់ខ្លួនម្នាក់នេះនៅឡើយ។
ប្រការនេះបានធ្វើឲ្យមហាជនស្ទើរតែ ៩៩ភាគរយជឿជាក់ថា ទំនងជា Peach និង Pat អស់ចិត្តនឹងគ្នាទៅហើយទើបឈានដល់ការ Unfollow គ្នាបែបនេះ។ មួយវិញទៀត ស្របពេលព័ត៌មាននេះផ្ទុះឡើង ក៏ស្រាប់តែលេចរូបភាពណាត់ជួបគ្នារវាង Pat និងប្អូនថ្លៃរបស់ Chompoo ហើយអាចដោយសាររឿងណាត់ជួបនេះហើយ ទើបបណ្ដាលឲ្យស្នេហា Peach Pat ទៅជាបែបនេះ។
ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានពីមហាជន សម្រាប់ព័ត៌មានលម្អិតច្បាស់ការ សាមីខ្លួននឹងលាតត្រដាងការពិតគ្រប់យ៉ាងក្នុងសន្និសីទកាសែតនៅថ្ងៃនេះ៕