• 2019-08-28 03:25:22
  • ស្ទីលតារា

ពេញ​ភ្នែក​តែ​ម្ដង តារា​ចម្រៀង វីរៈ និច្ច សម្ផស្ស​កាន់​តែ​ស្អាត រហូត​ដល់​អ្នក​គាំទ្រ​ភ្លាត់​មាត់

  • 2019-08-28 03:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ភ្លាត់​មាត់​ពោល​សរសើរ​តារា​ចម្រៀង​ស្រី​របស់​សាន់ដេ គឺ​កញ្ញា វីរៈ និច្ច ថា​ស្អាត​ខ្លាំង គឺ​កាន់​តែ​ស្អាត​បើ​ធៀប​នឹង​រូប​នាង​ពី​អតីតកាល។

អ្នក​គាំទ្រ​ថ្លែង​បែប​នេះ ក្រោយ​ពី​ពួក​គេ​បាន​ឃើញ វីរៈ និច្ច បាន​បញ្ចេញ​រូប​ថត​របស់​នាង​នៅ​លើ IG ដែល​បង្ហាញ​ថា តារា​ស្រី​មាន​មុខ​ពេញ​ល្អ និង​កាន់​តែ​មាន​មន្ត​ស្នេហ៍។ រូប​ភាព​ដែល​មាន​តែ​២​សន្លឹក គឺ វីរៈ និច្ច ស្លៀក​សំលៀក​បំពាក់​ប្រភេទ​រ៉ូប និង​មាន​ដៃ​តូច វាល​នៅ​ផ្នែក​ខាង​លើ​ចាប់​ពី​ដើម​ទ្រូង​ទៅ បង្ហាញ​សាច់​ស​ខ្ចី​របស់​នាង។ រូប​ភាព​នេះ អ្នក​គាំទ្រ​នាង​លើក​ឡើង​ថា តារា​ស្រី​ពិត​ជា​ស្អាត​ខ្លាំង ឯ​អ្នក​ខ្លះ​ទៀត​បាន​ពោល​ថា រូប​គេ​លង់​ស្នេហ៍​នាង​ហើយ។

ចំពោះ​បញ្ហា​នេះ សាមី​ខ្លួន​ប្រាប់​ថា នាង​ក៏​បាន​ទទួល​ពាក្យ​ពេចន៍​ល្អ​ៗ​ពី​មិត្ត​ភ័ក្ដិ និង​សូម្បី​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែរ។ ដោយ​ឡែក​ខ្លួន​នាង​ផ្ទាល់ ពិត​មិន​ដឹង​ពី​ភាព​លេច​ធ្លោ​របស់​ខ្លួន​ឯង​នោះ​ទេ ពោល​គឺ​ធ្វើ​ខ្លួន តុបតែង​កាយ​ធម្មតា​ៗ​ទៅ​តាម​កាលៈទេសៈ​ប៉ុណ្ណោះ។ អំពី​ភាព​ខុស​ប្លែក ឬ​ក៏​លេច​ធ្លោ​នេះ តារា​ស្រី​វ័យ ២១ ឆ្នាំ​ប្រាប់​ថា ប្រហែល​ជា​អាច​មក​ពី​នាង​ឡើង​គីឡូ។

និច្ច បង្ហើប​ថា នាង​បាន​ឡើង​គីឡូ​ចំនួន ២គីឡូ ពី ៥១-៥៣​គីឡូ ទើប​ធ្វើ​​ឲ្យ​មុខ​មាន​មើល​ទៅ​រាង​ពេញ និង​ស្អាត​ពេញ​ភ្នែក​បែប​នេះ។ យ៉ាង​ណា នាង​ក៏​មិន​បណ្ដោយ​ឲ្យ​គីឡូ​បន្ត​ឡើង​រហូត​ដល់​គ្រប់​គ្រង​លែង​បាន​ដែរ។ "ចំពោះ​ខ្ញុំ ប៉ុណ្ណឹង​គឺ​សមរម្យ...តែ​ខ្ញុំ​ក៏​មិន​បារម្ភ​ច្រើន​ដែរ​ពី​គីឡូ ព្រោះ​ខ្ញុំ​ងាយ​ទេ ចង់​ឡើង ឡើង​បាន ចង់​ស្រក ស្រក​បាន ព្រោះ​ខ្ញុំ​ហាត់​ប្រាណ​ជា​ប្រចាំ"។

វីរៈ និច្ច ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទាំង​ព្រម​ក្នុង​នាម​ជា​តារា​សិល្បៈ ក្នុង​នោះ​រូប​សម្ផស្ស​ក៏​បាន ឯ​សំឡេង​ក៏​ល្អ ព្រម​ទាំង​មាន​វ័យ​ក្មេង​ថែម​ទៀត។ ដូច្នេះ​ហើយ សាមី​ខ្លួន​ធ្លាប់​បាន​បង្ហើប​ថា នាង​មាន​ការងារ​សិល្បៈ ពិសេស​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ខេត្ត​ឥត​ដាច់ ពេល​ខ្លះ នាង​សឹង​រក​ពេល​សម្រាក​នៅ​ផ្ទះ​សឹង​គ្មាន។ យ៉ាង​ណា មក​ដល់​រដូវ​ភ្លៀង​នេះ តារា​ស្រី​វ័យ​ក្មេង​រូប​នេះ ប្រាប់​ថា ការងារ​ក៏​បាន​ថមថយ​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​ពេល​សម្រាក​ច្រើន។

ដូច្នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​នាង​ឡើង​ទម្ងន់​ចំនួន ២គីឡូ។ យ៉ាង​ដូច​ប្រាប់​ពី​ខាង​លើ និច្ច បញ្ជាក់​ថា ចំពោះ​គីឡូ​គឺ​នាង​អាច​គ្រប់​គ្រង​បាន៕

រូបភាព៖ IG វីរៈ និច្ច

អត្ថបទ៖ ទារិកា

មតិយោបល់