• 2019-09-02 03:30:00
  • ស្ទីលតារា

Idol ជំនាន់​នេះ​ក៏​សុំ​ខ្មាស​ដែរ បើ​ឃើញ​រូបភាព​ឪពុក​គេ​ពី​ជំនាន់​មុន

  • 2019-09-02 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​គិត​មើល​ថា បើ​កាល​ពី​ជំនាន់​មុន​មាន​បណ្ដាញ​សង្គម​វិញ មិន​ដឹង​ជា​លោក​ឪពុក​របស់​ពួក​យើង​មួយ​ចំនួន​ល្បី​យ៉ាង​ណា​ទេ ជាមួយ​រូប​សម្បត្តិ​សង្ហា​បែប​នេះ​នោះ។

“កុំ​ជឿរូបភាព​លើ​បណ្ដាញ​សង្គម​ឲ្យ​សោះ” គឺ​ជា​ពាក្យ​ដាស់​តឿន​ដ៏​ត្រឹម​ត្រូវ​បំផុត​នៅ​សម័យ​កាល​ដែល​គ្រាន់​តែ​បើក​ទូរសព្ទ​មក មនុស្ស​ម្នាក់​ៗ​មាន​កម្មវិធី​កាត់​ត​រូប​ចង់​១០​កម្មវិធី។ ទម្រាំ​បាន​បង្ហោះ​រូប​មួយ គឺ​ត្រូវ​ចំណាយ​ពេល edit ក៏​មិន​តិច​ពេល​ដែរ។ តាំង​ពី​ធ្វើ​មុខ​ឲ្យ​ម៉ត់ ស ធ្វើ​ច្រមុះ​ចង្ការ​ឲ្យ​​ស្រួច ភ្នែក​ឲ្យ​ធំ ទាញ​កម្ពស់​ឲ្យ​វែង គឺ​គ្មាន​ខ្វះ​អ្វី​ទាំង​អស់។ ពេល​កាត់ត​​រួច​ហើយ គឺ​ស្ទើរ​តែ​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ទៀត។

អាស្រ័យ​ហេតុ​នេះ រាល់​ពេល​ឃើញ​រូប​ឪពុក​ម្ដាយ​របស់​នរណា​ម្នាក់​ដែល​ថត​តាំង​ពី​យូរ​តែ​នៅ​តែ​ស្អាត​នោះ អ្នក​ប្រើ​បណ្ដាញ​សង្គម​តែង​តែស្ញប់​ស្ញែង​ជា​និច្ច។ ដ្បិត​កម្រង​រូបភាព​ទាំង​នោះ គឺ​ថត​ឡើង​ដោយ​ធម្មជាតិ​សុទ្ធ​សាធ គ្មាន​ការ​ឆ្លង​កាត់​បច្ចេក​វិទ្យា​កាត់​ត​​ឡើយ។

ដើម្បី​បង្អួត​ពី​ភាព​សង្ហា​របស់​ឪពុក​ខ្លួន មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​ចិន គេ​បាន​នាំ​គ្នា​បង្ហោះ​រូប​ប៉ា​របស់​ខ្លួន​ឡើង​ព្រោងព្រាត។ បើ​តាម​មើល​ពី​រូប​ទាំង​នេះវិញ ទោះ​បី​ជា​តារា​នៅ​ជំនាន់​នេះ​ខ្លះ​ក៏​ប្រហែល​ប្រៀប​មិន​បាន​ផង។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា គ្រា​នោះ​បើ​មាន​បណ្ដាញ​សង្គម​ដូច​ឥលូវ មិន​ដឹង​ជា​ពួក​គាត់​ល្បី​យ៉ាង​ណា​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់