• 2019-10-02 03:59:31
  • ជីវិតតារា

ប្រភពផ្ទៃក្នុងបង្ហើបអំពីស្ថានភាព Selena ក្រោយដឹងដំណឹងរៀបការរបស់ Justin

  • 2019-10-02 03:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ប្រភព​មួយ​បាន​ផ្ដល់​ដំណឹង​ផ្ដាច់​មុខ​ដល់​សារព័ត៌មាន US Weekly ថា​​ Selena Gomez កំពុង​មាន​​សុខភាព​ល្អ​ផ្នែក​ផ្លូវ​ចិត្ត ទោះ​មាន​ដំណឹង​អំពី​ការ​រៀប​ការ​របស់​អតីត​​គូ​ស្នេហ៍​​ខ្លួន​ក្ដី។

ប្រភព​បាន​លើក​ឡើង​ថា ៖ "នាង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​បំផុត​មួយ។ នាង​បាន​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ចាស់ៗ​ និង​ក្រុម​គ្រួសារ​ ហើយ​កំពុង​​គេច​ចេញ​ពី​ភ្លើង​ពណ៌​នៃ​ឆាក រួម​ទាំង​​កន្លែង​សាធារណៈ​ ដែល​ធ្វើ​ឲ្យ​​នាង​មាន​អារម្មណ៍​ធុញ​ថប់​ និង​មិន​ស្រូល​ចិត្ត​”។

ពេល​សួរ​ដល់​រឿង​រ៉ាវ​ស្នេហា ប្រភព​បាន​បញ្ជាក់​ថា​ម្ចាស់​បទ "Bad Liar” ​គឺ​បើក​​ទ្វារ​បេះដូង​​ព្រម​ទទួល ប៉ុន្តែ​វា​មិន​មែន​ជា​​រឿង​អាទិភាព​​សម្រាប់​នាង​នោះ​ទេ ដោយ​ពេល​នេះ​គឺ​នាង​កំពុង​ផ្ដោត​លើ​ខ្លួន​ឯង និង​រីករាយ​នឹង​ជីវិត​របស់​ខ្លួន​ ហើយ​កំពុង​ព្យាយាម​ត្រឡប់​​ក្លាយ​ជា​​ Selena ​ចាស់ មុន​ពេល​ដែល​ស្គាល់​ Justin។

គួរ​ដឹង​ថា Justin Bieber បាន​រៀប​ការ​ជា​មួយ Hailey Baldwin ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ជា​អាពាហ៍ពិពាហ៍​ពេញ​លេញ​មួយ​ ដែល​មាន​ការ​ចូល​រួម​ពី​សាច់​ញាតិ និង​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​ទាំង​ពីរ៕​​​​

ចុចអាន ៖ ១០ឆ្នាំដ៏មានន័យ!​ Hailey ប្ដូរ​ពី​អ្នក​គាំទ្រ​ក្លាយ​ជា​ប្រពន្ធ​ពេញ​ច្បាប់របស់​ Justin

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម