• 2024-03-02 00:00:00
  • ជីវិតតារា

ដើរឲ្យគេ Crush ពេញពិភពលោក ចុះនារី​ក្នុង​ចិត្ត​សមាជិក​ BTS ជា​មនុស្សប្រភេទណាខ្លះវិញ?

  • 2024-03-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ BTS តែង​ត្រូវ​បាន​ជ្រើស​ជា​បុរស​ក្នុង​ក្ដី​សុបិន្ត​របស់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ ផ្អែក​តាម​រូបរាង​ស្រស់សង្ហា អត្តចរិតគួរ​ឲ្យ​ស្រឡាញ់​របស់​ពួកគេ​ម្នាក់ៗ។ ទោះ​បី​ពេល​នេះ​ សមាជិក​ទាំង​ ៧​ នៅទំនេរ ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​ក៏​ត្រូវ​តែ​មាន​ប្រភេទ​នារី​នៅ​ក្នុង​ដួង​ចិត្ត​ដែរ។ ចង​ដឹង​ទេ​ ថា​តើ​ BTS ស្រឡាញ់​នារី​បែប​ណា? មក​ដឹង​ដូច​ខាងក្រោម៖

១. RM

ចូល​ចិត្តនារី​សិចស៊ី ឆ្លាត ពូកែ និង​នារី​ណា​ដែល​មាន​គំនិត​គិត​ជ្រាលជ្រៅ និង​ពោរពេញ​ទៅ​ដោយ​ទំនុក​ចិត្តក្នុង​ខ្លួន។

២. Jin

ចំណែក​នារី​ក្នុង​ដួង​ចិត្ត​ Jin វិញ​ គឺ​ជាអ្នក​ណា​ដែល​មាន​ចរិត​ គួរ​ឲ្យ​ស្រឡាញ់​ដូច​កូនឆ្កែតូចៗ និង​ជា​អ្នក​ដែល​ពូកែ​ធ្វើ​ម្ហូប ចិត្ត​ល្អ ពិសេស​ចេះ​ខ្វល់​ខ្វាយ​ មើល​ថែលោក។

៣. Suga

ចូល​ដល់​សមាជិក​កើត​ឆ្នាំ ១៩៩៣​នេះ​វិញ​ ចូល​ចិត្ត​អ្នកណា​ដែល​មានស្រឡាញ់​តន្ត្រី​ ជាពិសេស​បទភ្លេង​បែប​ Hip-Hop។

៤. J-Hope

ប្រភេទនារី​ក្នុង​ដួង​ចិត្ត​របស់​ J-Hope គឺ​ជា​នារី​ដែល​ស្រឡាញ់​លោក ពូកែ​ធ្វើម្ហូប​ និង​ចេះ​គិតគូរ​វែង​ឆ្ងាយ។

៥. Jimin

Jimin វិញ​ស្រឡាញ់អ្នកណា​ដែល​ Cute ចរិត​ល្អ​ និង​ទាប​ជាង​លោក។

៦. V

អ្នក​ដែល​ V តែង​ស្រមៃ​ជា​គូ គឺ​ជា​នារី​ដែល​ចេះ​មើល​ថែ​លោក និង​ស្រឡាញ់​តែលោក​ម្នាក់ ជាពិសេស​ជា​អ្នក​ដែលពូកែ​ធ្វើ​ Cute។

៧. Jungkook

នារី​ក្នុង​ដួង​ចិត្ត​កូនពៅ BTS ក៏​មិន​អន់​ដែរ គឺ​លោក​ប្រាថ្នា​ចង់​បាន​អ្នកណា​ដែល​មាន​កម្ពស់​យ៉ាង​តិច​ ១៦៨សង់ទីម៉ែត្រ តែ​ទាប​ជាង​លោក។ ម្នាក់​នោះ​គឺ​ជា​ប្រពន្ធ​ដ៏​ល្អ​ ពូកែ​ខាង​ធ្វើ​ម្ហូប ឆ្លាត​ មាន​ជើង​ស្អាត ជានារី​មាន​ចរិត​ល្អ ជាពិសេស​ជា​អ្នក​ដែល​ស្រឡាញ់​លោក​វិញ និង​ពូកែ​ច្រៀង​ពីរោះ៕

ប្រភព៖ kprofiles អត្ថបទ៖ ធារី

មតិយោបល់