• 2019-11-01 05:25:00
  • ជីវិតតារា

បុរសមុខពស់ ព្រមប្តូរមុខខ្លួនឯងក្រោយទ្រាំលែងបាននឹងពាក្យគេចំអកពេក

  • 2019-11-01 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​មុខ​ពស់​ ដែល​​ធ្លាប់​តែ​មោទកភាព​នឹង​ចង្កា​ស្រួច​ស្ទើរ​ធ្លាក់​ដល់​ដី ​បូក​រួម​​ភ្នែក​ធំ​ក្រឡើត និង​ថែម​ទាំង​ដាក់​រហស្សនាម​ខ្លួន​ឯង​ថា ​ប្រុស​ស្អាត​ជាង​គេ​ក្នុង​លោក ​ពេល​នេះ ​លោក​​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ហើយ​បាន​ផ្លាស់​ប្ដូរ​មុខ​ខ្លួន​ឯង​​សា​ជា​ថ្មី​ហើយ។

​ថ្មី​ៗ​នេះ ​អ្នក​លេង​បណ្ដាញ​អីន​ធឺ​ណេត​នៅ​ចិន ​ទើប​តែ​ប្រទះ​ឃើញ​រូប​ថត​ច្រើន​សន្លឹក​ដែល​បុរស​មុខ​ពស់ គឺ​លោក Liu Yuchen ​បង្ហោះ​​​លើ​គណនី​ផ្ទាល់​ខ្លួន​។ ​ជាមួយ​​ទម្រង់​មុខ​ធំ​ និង​ភ្នែក​ធំ​ជាង​មុន ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​ភ្ញាក់​ផ្អើល និង​​សរសើរ​ថា ​សម្រស់​ផ្ទៃ​មុខ​ថ្មី​នេះ​គឺ​អាច​ទទួល​យក​បាន ដែល​ខុស​​កាល​ពី​មុន ​លោក​ត្រូវ​បាន​គេ​ចំ​អក​​​​មិន​សំចៃ​មាត់។

បុរស​មុខ​ពស់​សុខ​ចិត្ត​​​ចាយ​ប្រាក់​ប្ដូរ​មុខ​មាត់​ថ្មី​នេះ ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​លោក​ទំនង​ជា​ទ្រាំ​លែង​បាន​នឹង​ពាក្យ​រិះ​គន់​ដែល​មហាជន​ចំអក​លើ​សម្រស់​​របស់​គាត់​​ពី​មុន​ហើយ។ ​សូម្បី​​តែ​ពេល Liu Yuchenសម្រេច​​ចិត្ត​ថត​រឿង ​ក៏​មាន​គេ​រិះ​គន់​ថា លោក​សម​នឹង​ដើរ​តួ​ជា​មនុស្ស​ភព​ផ្កាយ ​ឬ​ខ្មោច​បិសាច​ច្រើន​ជាង ហើយ​ខ្លះ​ទៀត​បាន​និយាយ​ថា ​​រឿង​ដែល​លោក​សម្ដែង​នឹង​ត្រូវ​ចាត់​ជា​រឿង​អន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​ជា​ដើម។ ​​​​លើស​ពី​នេះ ​នៅ​ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​កម្សាន្ត ​លើ​កញ្ចក់​ទូរទស្សន៍​ម្ដង​ៗ​​ក៏​​​មនុស្ស​​ជា​ច្រើន​ជេរ​រិះ​គន់​លោក មិន​សំចៃ​មាត់​ផង​ដែរ។ ភាព​ល្បី​ល្បាញ​ដោយសារ​មុខ​ពស់​របស់​លោក ​ធ្វើ​ឲ្យ​ជីវិត​របស់ Liu Yuchen ​​កាន់​តែ​​ស្រអាប់​ខ្លាំង​ៗ​ទៅ ​។

ថ្វី​ដ្បិត​លោក​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​​រៀង​គាប់​ភ្នែក​ជាង​មុន ​តែ​ជីវិត​ចូល​ចិត្ត​អួត​អាង​ទ្រព្យ​សម្បត្តិ​លើ​អ៊ីន​ធឺ​ណេត ​​ត្រូវ​បាន​មហាជន​សង្កេត​ឃើញ​ថា​​លោក​នៅ​បន្ត​ដ​ដែរ៕

​​

​​​​

ប្រភព៖ goody25 ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី