• 2019-11-25 05:51:30
  • ព័ត៌មាន

តារាថៃ ៦គូនេះ ជាប់ជាគូស្នេហ៍ Sweet លេចធ្លោជាងគេ ប្រចាំឆ្នាំ ២០១៩

  • 2019-11-25 05:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍ថៃ​ជា​ច្រើន​គូ​បាន​កាន់​ដៃគ្នា​យ៉ាង​មាន​សុភមង្គល​បង្អួត​ភ្នែក​មហាជន​ ឲ្យ​រំភើប​និយាយ​លែង​ចេញ។ ក្នុង​ចំណោម​គូ​ស្នេហ៍​ជា​ច្រើន​ មាន​តែ​៦គូ ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​កត់ចំណាំ​ថា​មាន​ក្ដី​ស្នេហ៍​ផ្អែមល្ហែម​ជាងគេ ក្នុង​ឆ្នាំ ២០១៩​នេះ។

១. Nadech Kugimiya និង​ Yaya Urassaya

១គូ​នេះ​តែង​មាន​អ្វី​ថ្មី​ជានិច្ច​សម្រាប់​អ្នក​គាំទ្រ​ ក្ដី​ស្នេហ៍​របស់​ពួកគេ​ថ្វី​ត្បិត​ពីមុន​ ពួកគេ​មិន​បង្ហាញ​ខ្លាំង​ដូច​គូស្នេហ៍​តារា​ដទៃ ប៉ុន្តែ​យ៉ាង​ណា​គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ថា​ Nadech និង​ Yaya ស្រលាញ់​គ្នា​កម្រិតណា។ ពិសេស​តាំង​ពី​ Nadech បង្កើត​ Instagram ផ្ទាល់​ខ្លួន​មក​ រឹត​តែ​បញ្ជាក់​ថា​ ២នាក់​នេះ​ Sweet នឹង​គ្នា​យ៉ាងណា។

២. Mark Prin និង​ Kimmy Kimberley

អ្នក​ទាំង​ ២​បាន​ទិញ​ដី និង​សង់​ផ្ទះ​រួម​គ្នាមួយ​ខ្នង​ស្ថិត​នៅ​ខេត្ត។ អ្នក​គាំទ្រ​របស់ពួកគេ​ក៏សង្ឃឹម​ថា​ ដំណឹង​ល្អ​នៃ​ថ្ងៃ​មង្គលការ​នឹង​លេចឮឆាប់ៗ។

៣. Dan Worrawech និង​ Pattie Ungsumalynn

Dan និង​ Pattie ឯណេះ​វិញ​ក៏​តែង​ទៅណា​មក​ណា​ជាមួយ​គ្នា​ឥតដាច់ មិន​ថា​ក្នុង​ប្រទេស​ ឬ​បរទេស​ឡើយ។ ឆ្នាំ​នេះ​ទៀត​សោត​ ពួកគេ​មាន​ឱកាស​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​មាន​ចំណងជើង​ថា​ "Sapai TKO”។

៤. Korn Narongdej and Rita Sririta

គូស្នេហ៍​តារា​សម្ដែង​ស្រី​ជើង​ចាស់Rita វិញក៏​កាន់​តែ​ផ្អែមល្ហែម​ដែរ ហើយ​ថ្មីៗ​ក៏​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ពួកគេ​ត្រៀម​ចូល​រោង​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ​ទៀត​ផង។

៥. Ter Chantavit and Mai Davika

អ្នក​ទាំង​ ២​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅវិញ​ទៅមក ក្រោយ​សម្ដែង​រឿងភាគ​រួម​គ្នា​មាន​ចំណងជើងថា​ "Chai Mai Jing Ying Tae”។ ទំនាក់​ទំនង​ល្អ​នេះ​មាន​អាយុ​កាល​ជិត​២ឆ្នាំហើយ​ ហើយ​ជា​រឿយៗពួកគេ​តែង​បង្ហោះ​រូប​រួមគ្នា​ និង​លើក​ទឹក​ចិត្ត​គ្នា​មិន​ដែល​ដាច់។

៦. Weir Sukollawat and Bella Ranee

១គូនេះ​ស្រឡាញ់​គ្នា​ ៦ឆ្នាំ​ហើយ​ ហើយ​ឆ្នាំ​នេះ​ក៏​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​មាន​អ្នក​ទី៣ ចូល​លូកលាន់​ស្នេហាពួកគេ​ដែរ ប៉ុន្តែ​ត្រូវ​ស្ងាត់​ទៅ​វិញ​ ពេល​អ្នក​ទាំង​ ២​ចេញ​មុខ​អះអាង​ចេញ​ពី​ចិត្ត​នូវ​ក្ដី​ស្នេហ៍​ស្មោះ​ត្រង់​ដែល​មាន​តែ​១ និង​ជាពិសេស​ឆ្នាំ​នេះ​ Weir និង​ Bella ក៏​បាន​កាន់​ដៃគ្នា​ទៅ​លេង​នៅ​តំបន់​អឺរ៉ុប​ រឹត​បន្តឹង​ចំណងស្នេហ៍កាន់​តែ​មានន័យ​ ក៏ដូចជា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួកគេ​ស្រឡាញ់គ្នា​កម្រិតណា៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់