• 2019-11-27 08:19:40
  • ព័ត៌មាន

ស្លុតចិត្ត! តារាតៃវ៉ាន់កាត់កាណាដាត្រូវស្លាប់ ពេល​កំពុង​ថតកម្មវិធី

  • 2019-11-27 08:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​តៃវ៉ាន់​កាត់កាណាដា Godfrey Gao បាន​បាត់បង់ជីវិត​ ក្រោយ​ពីដួល​មួយ​ជំហរ​ ពេល​ថត​កម្មវិធី​ទូរទស្សន៍​នៅ​ប្រទេស​ចិន។

JetStar Entertainment ដែល​ជា​ផលិតកម្ម​ដែល​មើល​ការ​ខុសត្រូវ Godfrey បាន​ចេញ​មុខ​ទទួលស្គាល់​ និង​បាន​ជូនដំណឹង​ពី​ការ​ស្លាប់​របស់​តារា​របស់​ខ្លួន។ ការ​ប្រកាស​នោះ​បាន​ឲ្យដឹង​ថា​ Godfrey បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ពុធ​ ពេល​ដែល​បំពេញការងារ ថត​កម្មវិធី​ "Chase Me" របស់​ទូរទស្សន៍​ Zhejiang Television ក្នុង​ប្រទេសចិន នៅអាយុ​៣៥​ឆ្នាំ​នេះ។

ការ​ចាកចេញ​ភ្លាមៗ​នេះ​ ពិត​ជា​បង្ក​ភាព​តក់ស្លុត​សម្រាប់គ្រួសារ អ្នក​គាំទ្រ ក៏ដូចជា​មិត្តភ័ក្ដិ​ខ្លាំង​បំផុត​ បន្សល់​ទុក​នូវ​តែ​ក្ដី​អលោះអាល័យ​ប៉ុណ្ណោះ៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់