• 2019-12-13 08:42:54
  • ស្ទីលតារា

Song Hye Kyo ត្រូវមិត្តភ័ក្ដិបង្ហាញមុខពិត ពេលអត់ផាត់មុខ

  • 2019-12-13 08:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​គណនី​បណ្ដាញ​សង្គម​របស់​មិត្ត​ជិតស្និទ្ធ​ Song Hye Kyo បាន​ចែក​រំលែក​រូបភាព​ថ្មី​ចុង​ក្រោយ ​របស់​តារា​សម្ដែង​ស្រី​រូប​នេះ ហើយ​បាន​ធ្វើ​​​ឲ្យ​គេ​ឯង​ចាប់​អារម្មណ៍​ជា​ខ្លាំង។

មហាជន​បាន​កោត​សរសើរ​សម្រស់​នៃ​តួ​ស្រី​ក្នុង​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍"។ ជា​មួយ​មុខមាត់​ដែល​ល្អ​​គ្មាន​ទាស់, មាន​ភ្នែក​មូល​ក្រឡង់ ធ្វើ​ឲ្យ Sonh Hye Kyo ស្រស់​ស្អាត​ដូច​ជា​​​មនុស្ស​ស្រី​វ័យ​២០ ឆ្នាំ ហើយ​មិន​បាច់​មាន​ការ​ផាត់​មុខ​អ្វី​នោះ​ឡើយ។

នៅ​អាយុ ៣៨ ឆ្នាំ ​តារា​ស្រី​លំដាប់​កំពូល​រូប​នេះ​ជួប​ប្រទះ​រឿង​រ៉ាវ​ជា​ច្រើន ហើយ​ជីវិត​មាន​ឡើង​មាន​ចុះ ជា​ពិសេស​បញ្ហា​ជីវិត​ឯកជន។ យ៉ាងណាក្ដី​ Song Hye Kyo នៅ​តែ​ជា​កំពូល​សម្រស់​ម្នាក់​ដែល​មិន​ងាយ​មើល​រំលង​បាន​នោះ​ឡើយ។ បង្ហាញ​មុខ​ក្នុង​កម្មវិធី​កាល​ពី​ថ្មីៗ​នេះ សម្រស់​របស់​នាង​ ធ្វើ​ឲ្យ​​កាមេរ៉ា​ជា​ច្រើន​បង្វែរ​កាណុង​រក៕

ចុចអាន ៖ Sandara Park សេដ្ឋី​នី​ថ្មីវិស័យ​សិល្បៈ​កូរ៉េ​ជាមួយ​ទ្រព្យ​សម្បត្តិ​៣២​លាន​ដុល្លារ និង​ជំនួញ​រាប់​មិន​អស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី