• 2020-01-02 08:13:35
  • ចម្រៀង

ឡូយ​កប់ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី តន់ ច័ន្ទ​សីម៉ា ចេញ​បទ​ថ្មី "ឡាន​ស៊ីរ៉ែន" រសជាតិ​ប្លែក​មិន​ដែល​ប្រទះ

  • 2020-01-02 08:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ២០២០ ភ្លាម តារា​ចម្រៀង​ផលិតកម្ម Galaxy តន់ ច័ន្ទ​សីម៉ា បាន​សម្រេច​លទ្ធផល​ថ្មី​ទៀត ក្រោយ​ពី​នាង​បទ​ចេញ​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "ឡាន​ស៊ីរ៉ែន" មាន​រសជាតិ​ថ្មី​ប្លែក​មិន​ដែល​ប្រទះ​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​នាង។

បទ​នេះ ជា​ប្រភេទ​បទ​បែប ឌីជេ កម្រ​លឺ​សម្រាប់​នាង​ផ្ទាល់ និង​ប្រិយមិត្ត​របស់​នាង។ ប្រភេទ​បទ​ពេញ​និយម​សម្រាប់​យុវវ័យ​មួយ​នេះ ទើប​នឹង​ចេញ​នៅ​យប់​ចុង​ក្រោយ​នៃ​ឆ្នាំ ២០១៩ ប៉ុណ្ណោះ ហើយ​មក​ដល់​ពេល​នេះ អ្នក​គាំទ្រ​របស់​នាង​នៅ​តែ​ជជែក​គ្នា​ពី​រឿង​នេះ​នៅ​ឡើយ​ថា ប្លែក និង​ពីរោះ។

តាម​រយៈ​បទ​នេះ អ្នក​គាំទ្រ​នាង​ជា​ច្រើន បាន​លើក​សរសើរ​តារា​ចម្រៀង​ស្រី​ថា នាង​មាន​សមត្ថភាព​កំពូល ពោល​គឺ​អាច​ច្រៀង​បាន​គ្រប់​ទម្រង់​តែ​ម្ដង។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​សរសើរ​ពី​ទឹក​ដៃ​និពន្ធ​បទ​ភ្លេង​របស់ Tempo Tris ដែរ​ថា លោក​និពន្ធ​បទ​ភ្លេង​មក មួយ​បទ​ណា​ក៏​ពីរោះ​ដែរ។ ចំណុច​គួរ​ចាប់​អារម្មណ៍​បទ "ឡាន​ស៊ីរ៉ែន" គឺ​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់​ពី​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​ជួយ​ឲ្យ សីម៉ា ផ្ទុះ​ខ្លាំង​ជា​មួយ​បទ "គេ​ជា​ស្រី​កាប់​ដាវ" រួច​ទៅ​ហើយ។

បទ​នេះ ទើប​នឹង​ចេញ​ជា​វីដេអូ​សំឡេង(Video Audio) នៅ​ឡើយ មិន​ដឹង​ថា​ពេល​ណា​នឹង​ចេញ​ជា​វីដេអូ​ចម្រៀង​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ យ៉ាង​ណា តោះ...ស្ដាប់​ទាំង​អស់​គ្នា "ឡាន​ស៊ីរ៉ែន" មាន​ន័យ​ដូច​ម្ដេច៖

អត្ថបទ៖ ទារិកា

មតិយោបល់