• 2020-01-28 09:40:39
  • ចម្រៀង

យុវតី​ស្រស់​ស្អាត​មួយ​រូប​ទៅ​រាំ​បទ "ឡាន​ស៊ីរ៉ែន" កណ្ដាល​ព្រៃ​ចេញ​ក្បាច់​យ៉ាង​ឡូយ​តែ​ម្ដង

  • 2020-01-28 09:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​បទ​ចម្រៀង​របស់ តន់ ច័ន្ទសីម៉ា មួយ​ណា ចេញ​មក​ដឹង​តែ​ផ្ទុះ​តែ​ម្ដង មិន​ថា​បទ​បែប​មនោសញ្ចេតនា ឬ​បទ​ញាក់ ក្នុង​នោះ​បន្ទាប់​ពី​ផ្ទុះ​តាម​រយៈ​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" ឥឡូវ​តារា​ចម្រៀង​មាឌ​ល្អិត​បាន​មក​ផ្ទុះ​ជាមួយ​បទ "ឡាន​ស៊ីរ៉ែន" ថែម​ទៀត។

ទាំង​ពីរ​បទ​ខាង​លើ គឺ​ជា​ស្នាដៃ​និពន្ធ​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញ​ក្រោម​ផលិតកម្ម "Galaxy Navatra”។ "ឡាន​ស៊ីរ៉ែន" គឺ​ជា​បទ​ថ្មី​មួយ ដោយ​មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ស្រុក​នោះ​ទេ សូម្បី​តែ​នៅ​ប្រទេស​ថៃ ក៏​ល្បី​ដែរ រហូត​ដល់​ក្រុម​រាំ​ល្បី​ឈ្មោះ​មួយ គឺ​ក្រុម Inner បាន​យក​រាំ​តាម​ចង្វាក់​ភ្លេង​យ៉ាង​ឡូយ។

វិល​មក​ក្នុង​ស្រុក​វិញ ក៏​មិន​ធម្មតា ដោយ​នៅ​រសៀល​នេះ ទើប​នឹង​ឃើញ​វីដេអូ​ចម្រៀង​របស់​យុវតី​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​គេ​ស្គាល់​ឈ្មោះ MoMo បាន​យក​បទ​របស់ សីម៉ា ខាង​លើ​នេះ ទៅ​ចាក់​ហើយ​រាំ​តាម​ដែរ។ ខុស​ពី​ក្រុម​រាំ​របស់​ថៃ​ដែល​រាំ​នៅ​ក្នុង​ស្ទូឌីយ៉ូ កញ្ញា MoMo ដ៏​ស្រស់​ស្អាត បាន​យក​ទៅ​ចាក់​រាំ​តាម​នៅ​តាម​តំបន់​ព្រៃ​ភ្នំ ដែល​មាន​ទេសភាព និង​ខ្យល់​បរិសុទ្ធ។

ចំណុច​គួរ​ចាប់​អារម្មណ៍ MoMo មិន​ត្រឹម​តែ​ស្រស់​ស្អាត ប៉ុន្តែ​នាង​បាន​ចេញ​ក្បាច់​រាំ​ក្នុង​បទ​របស់ សីម៉ា "ឡាន​ស៊ីរ៉ែន" យ៉ាង​ឡូយ​ទៀត។ តោះ...ទស្សនា​ទាំង​អស់​គ្នា​បាន​ដឹង!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម