• 2020-03-10 05:00:00
  • ស្ទីលតារា

រវល់​តែ​លង់​មើល Yang Yang ក្នុង​ទូរសព្ទ មិន​ដឹង​ថា Yang Yang ពិត​ប្រាកដ​នៅ​ក្រោយ​ខ្នង

  • 2020-03-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្រលាញ់​តែ​មួយ​គត់​ប៉ុណ្ណោះ តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Yang Yang បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លង់​ស្រលាញ់​រឹត​តែ​ខ្លាំង​ជាង​មុន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​សង្គម​ចិន​បាន​នាំ​គ្នា​ចែក​ចាយ​វីដេអូ​ឃ្លីប​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រជា​ច្រើន​ច្រណែន​ជា​ខ្លាំង។ តាម​នោះ​ដែរ ក្នុង​វីដេអូ​ខ្លី ដែល​ត្រូវ​គេ​បង្ហោះ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កំពូល​តារា​សម្ដែង​ប្រុស​ចិន Yang Yang បាន​​ជិះ​ជណ្ដើរ​យន្ត​ជាមួយបុគ្គលិក​ស្ថានីយ៍​ទូរទស្សន៍​មួយ។

យ៉ាងណាក្ដី បុគ្គលិក​ស្រី រូប​នេះ​រវល់តែ​ចុច like វីដេអូ Duoyin (Tiktok) របស់ Yang Yang មិន​ចាប់​អារម្មណ៍​​មនុស្ស​នៅ​ជុំ​វិញ​​ខ្លួន​ទើ​ប​នាង​មិន​បាន​ដឹង​ឡើយ​ថា ខ្លួន​កំពុង​ឈរ​ក្បែរ​ Idol របស់​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ពេល​ដែល ប្រុស​ស្អាត​វ័យ ២៨​ឆ្នាំ ចូល​រួម​ថត​កម្មវិធី Happy Camp ទើប​ត្រូវ​ជិះ​ជណ្ដើរ​យន្ត​ជាមួយ​បុគ្គលិក​ប៉ុស្តិ៍​ទូរទស្សន៍​បែប​នេះ។ ក្រោយ​ពេល​ឃើញ​ថា​នាង​ចុច​បេះដូង​លើ​វីដេអូ​របស់​ខ្លួន លោក​បាន​អៀន​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រឹត​តែ​លង់​ស្រលាញ់​តួ​រឿង Eternal Love លើស​ដើម៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់