• 2020-03-18 02:31:56
  • ព័ត៌មាន

គ្រូវិទ្យាល័យ​របស់ J-Hope ចេញ​មុខទម្លាយចរិតពិត​សិស្សម្នាក់នេះកាលនៅរៀន

  • 2020-03-18 02:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

J-Hope សមាជិក​ BTS ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមាជិក​ដែល​មាន​អត្តចរិត​គួរ​ឲ្យ​ស្រឡាញ់ ចិត្ត​ល្អ និង​រួសរាយ​ ជាពិសេស​លោក​តែង​ស្នាម​ញញឹម​ ក៏ដូចជា​បង្ក​បរិយាកាស​សប្បាយ​រីករាយ​ដល់​អ្នក​ជុំវិញខ្លួន។

ចរិត​ល្អ​បែប​នេះ​មិន​មែន​ទើប​តែ​មាន​ថ្មីៗ​នេះ​ទេ តែ​បើ​ក្រឡេក​មើល​កាល​ពី​រៀន​នៅ​វិទ្យាល័យ​ J-Hope ក៏​ជា​សិស្ស​ដែល​គួរ​ឲ្យ​ស្រឡាញ់​ និង​គួរ​ឲ្យ​ចង់​រាប់អាន​ដែរ។ បើ​តាម​គ្រូ​វិទ្យាល័យ​របស់​លោក បាន​អង្គុយ​រៀបរាប់​ថា​ J-Hope ជា​សិស្ស​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ម្នាក់​ និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការធ្វើ​អ្វី​មួយ។

សិស្ស​ម្នាក់​នេះ​ តែង​កំណត់​គោលដៅ​សម្រាប់​ខ្លួន​ និង​ដាក់​ចិត្ត​ដាក់​កាយ​ប្រឹង​សម្រេច​វា​ឲ្យ​បាន​ ហើយ​ក៏​មិន​ដែល​អួត​អាង​ពី​ទេពកោសល្យ​របស់​ខ្លួន​ដែរ។

ទឹកចិត្ត​របស់​ J-Hope តែង​ត្រូវ​គេ​បាន​កោតសរសើរ​ តាមរយៈ​ការ​គិតគូរ​ពិត​ សូម្បី​ BTS មាន​ការ​ប្រគំតន្ត្រី​ម្ដងៗ​ ក៏​លោក​ឧស្សាហ៍​អញ្ជើញ​គ្រូ និង​គ្រួសារ​ទៅ​ចូលរួម​ដែរ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​គ្រូ​របស់​លោក​កាន់តែ​មាន​មោទនភាព​ ​រំភើប​នឹង​បេះដូង​ដ៏​កក់ក្ដៅរបស់​ J-Hoep ពិសេស​សរសើរសិស្ស​ម្នាក់​នេះ​ដែល​មិន​ភ្លេច​មនុស្ស​ទាំងឡាយ​ដែល​ជួយ​ខ្លួន​មក​រហូត។

អ្វីដែល​សំខាន់​នោះ​ លោក​គ្រូ​របស់ J-Hope ម្នាក់​នេះ​ក៏​បាន​ទទួល​កាដូ​អាល់ប៊ុម​ ដែល​មាន​ហត្ថលេខា​របស់ BTS ដែរ ហើយ​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​សិស្សៗ​ដទៃទៀត​នាំគ្នា​លួច​ច្រណែន​គ្រប់គ្នា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់