• 2020-03-23 03:15:00
  • ព័ត៌មាន

BTS នឹង​ក្លាយជាគ្រូបង្រៀនភាសាកូរ៉េដល់ Fan ជុំវិញពិភពលោក

  • 2020-03-23 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Big Hit នឹងបើកដំណើរការ Project ថ្មីមានឈ្មោះថា «Learn Korean With BTS» ដែលជាឱកាសសម្រាប់អ្នកគាំទ្រទាំងអស់ អាចរៀនភាសាកូរ៉េបាន។

វីដេអូនោះផងដែរ នឹងបង្ហាញជាផ្លូវការលើកដំបូងតាមរយៈ WeVerse ហើយអ្នកគាំទ្រទាំងអស់អាចរៀនភាសាកូរ៉េបានយ៉ាងស្រួលតាមរយៈភាគនីមួយៗរបស់ "Run BTS!", "Bangtan Bomb" និង "BTS Episode"។ គ្រប់គ្នានឹងបានស្គាល់ និងចេះប្រយោគដែលសមាជិក BTS ឧស្សាហ៍ប្រើ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រអន្តរជាតិក៏នឹងអាចរៀនវេយ្យាករណ៍ និងស្គាល់ពីទំនៀមទំលាប់ផ្សេងៗរបស់កូរ៉េបានផងដែរ។

ជាក់ស្ដែង វីដេអូនេះនឹងមានទៅដល់ ៣០ភាគ ដោយក្នុងមួយភាគមានរយៈពេលខ្ទង់ ៣នាទី ហើយចេញផ្សាយនៅរៀងរាល់ថ្ងៃច័ន្ទ ម៉ោង ៩យប់ ម៉ោងនៅកូរ៉េ (ត្រូវនឹងម៉ោង ៧ល្ងាចនៅកម្ពុជា)៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់