• 2017-12-25 06:40:00
  • ភាពយន្ត

គំនូរជីវចល​កម្សត់​ទាំង​៩​ ដក់​ជាប់​ក្នុង​ចិត្ត​អ្នក​ទស្សនា​មិន​អាច​បំភ្លេច​បាន

  • 2017-12-25 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ធ្លាប់​បាន​ទស្សនា​មក​ហើយ​នូវ​គំនូរជីវចល​ជាច្រើន ដែល​តែង​តែ​បម្រើ​អារម្មណ៍​បំបាត់​ភាព​អផ្សុក​។ រឿង​​តុក្កតា​ទាំង​នោះ មាន​គ្រប់​រស​ជាតិ​ទៅ​តាម​រឿង​នីមួយៗ។ រឿង​ខ្លះ​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ កំប្លុក​កំប្លែង ​រន្ធត់​ញាប់​ញ័រ រី​ឯ​រឿង​មួយ​ចំនួន​ទៀត​​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​​ក្ដុក​ក្ដួល​ ទ្រ​ហ៊ោ​យំ​ដូច​ជា​កូន​ក្មេង​ក៏​មាន។ ជាក់​ស្ដែង​ដូច​ជា​រឿង​ទាំង ៩​ខាង​ក្រោម​នេះ ជា​កំពូល​រឿង​គំនូរជីវចល ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​តិច​នាក់​ទេ​ដែល​ទ្រ​ហ៊ោ​យំ​តាម​នោះ។

១. រឿង “A Silent Voice”

រឿង​នេះ​និយាយ​ពី​តួអង្គ​ម្នាក់​ឈ្មោះ Shoko ។​ Shoko បាន​ផ្លាស់​ប្ដូរ​ទៅ​សាលា​បឋម​សិក្សា  Shoya ពេល​នោះ​ដែរ នាង​បាន​ដឹង​ថា​នាង​ត្រូវ​បាន​មិត្ត​អ្នក​រួម​ថ្នាក់​រើស​អើង​ដោយ​សារ​តែ​នាង​​អសមត្ថភាព​ក្នុង​ការ​ស្ដាប់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អ្វី​ៗ​ក៏​បាន​ប្រែប្រួល។

២. រឿង ”Into the Forest of Fireflies' Light (Hotarubi no Mori e)”

Hotaru  ជា​តួអង្គ​ម្នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​វិញ្ញាណ​មួយ​ នៅ​ពេល​ដែល​នាង​បាន​វង្វេង​ក្នុង​ព្រៃ​កាល​នាង​នៅ​ពី​តូច។ ពួក​គេ​ទាំង​២​បាន​ក្លាយ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា ប៉ុន្តែ​នាង​មិន​បាន​ដឹង​ទេ​ថា​វិញ្ញាណ​បុរស​ម្នាក់​នោះ​នឹង​ត្រូវ​រលាយ​សូន្យ​ប្រសិន​បើ​គេ​បាន​ប៉ះ​រូប​រាង​កាយ​របស់​មនុស្ស​លោក​នោះ។

៣. រឿង ”In This Corner of the World”

ជីវិត​របស់ Suzu ត្រូវ​បាន​រស់​នៅ​ក្នុង​ភាព​ចលាចល​នៅ​ពេល​ដែល​ទី​ក្រុង Hiroshima បាន​បំផ្លាញ​ដោយ​គ្រាប់​បែក​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២។ នាង​ត្រូវ​ទទួល​ខុស​ត្រូវ​ មើល​ថែ​ក្រុម​គ្រួសារ​របស់​នាង​ដោយ​​ការ​លំបាក​ ខ្វះ​ខាត​សម្ភារៈ​ប្រើប្រាស់​គ្រប់​យ៉ាង តែ​នាង​នៅ​តែ​តស៊ូ​​រឹង​ប៉ឹង​ដើម្បី​ជីវិត​រស់​នៅ។

៤. រឿង​ ”The Girl Who Leapt Through Time”

Makoto ទទួល​បាន​កម្លាំង​ពិសេស​ដែល​អាច​វិល​ត្រលប់​ទៅ​ពេល​វេលា​ពី​មុន​បាន ហើយ​នាង​បាន​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ថាមពល​នេះ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នាង ដោយ​នាង​មិន​បាន​ដឹង​ថា​នាង​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ជីវិត​អ្នក​ដទៃ​នោះ​ទេ។

៥. រឿង ”When Marnie was there”

Anna មិន​ដែល​ធ្លាប់​រំពឹង​ថា​នឹង​បាន​ជួប​មិត្ត​​ល្អ​ម្នាក់​ដូច​ជា  Marnie ដែល​មិន​វាយ​តម្លៃ​នាង​សម្រាប់​អ្វី​ដែល​នាង​មាន​នោះ​ទេ។ ប៉ុន្តែ Annaមិន​បាន​ដឹង​ពី​ទំនាក់​ទំនង​ដ៏​ល្អ​របស់​ពួកគេ ក្រោយ​មក​នាង​បាន​ចាប់​ផ្ដើម​សង្ស័យ​ពី​មិត្ត​ថ្មី​របស់​នាង​ម្នាក់​នេះ។

៦. រឿង ”Your name”

ក្មេង​ប្រុស​ម្នាក់​រស់​នៅ​ទីក្រុង Tokyo និង​ក្មេង​ស្រី​ម្នាក់​​ទៀត​បាន​ផ្លាស់​ប្ដូរ​រូប​កាយ​គ្នា​ក្នុង​ពេល​មួយ ហើយ​ក្រោយ​មក​ពួក​គេ​មិន​បាន​​ចាំ​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ។

៧. រឿង ”Wolf Children”

ក្រោយ​ពី​គូ​ស្នេហ៍​ជា​បិសាច​ចចក​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​ឧប្បត្តិហេតុ​មួយ​នោះ ស្ត្រី​ម្នាក់​​បាន​ព្យាយាម​ស្វែង​រក​មធ្យោបាយ​ក្នុង​ការ​ចិញ្ចឹម​កូន​ប្រុស​ និង​កូន​ស្រី​បិសាច​​​ចចក​ដែល​​នាង​មាន​ជាមួយ​នឹង​បុរស​ចចក​នោះ។

៨. រឿង ”5 Centimeters per Second”

ពេល​វេលា​ជា​ថ្មី​ម្ដង​ទៀត ពេល​វេលា​​នៃ​ការ​ស្រលាញ់​មិន​ពេញ​លេញ​ដែល​ផ្ដល់​ឲ្យ​​ជា​ថ្មី​ម្ដង​ទៀត។

៩. រឿង ”Grave of the Fireflies”

ក្មេង​ប្រុស​ម្នាក់​ និង​ប្អូន​ស្រី​របស់​គេ​បាន​ពុះ​ពារ​គ្រប់​ឧបសគ្គ​ដើម្បី​រស់​រាន​មាន​ជីវិត​ក្នុង​ប្រទេស​ជប៉ុន​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២។ រឿង​នេះ​និពន្ធ​​ចេញ​ឡើង​ពី​រឿង​ពិត​របស់​លោក  Akiyuki Nosaka ដែល​ប្អូន​ស្រី​របស់​លោក​ត្រូវ​បាន​ស្លាប់​ដោយ​ការ​អត់​ឃ្លាន​ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ទី​ក្រុង Kobe ក្នុង​ឆ្នាំ ១៩៤៥៕ ​​

​​

ប្រភព៖ 9gag ប្រែសម្រួល៖ អន សុភក្ត្រា

មតិយោបល់