• 2017-12-26 04:40:21
  • ភាពយន្ត

ស្រី​ស្អាត ស៊ិន សក្កដា កំពុង​ល្បី​ថា​ មាន​តម្លៃ​ខ្លួន​​ខ្ពស់​​ខ្លាំងក្នុង​ឧស្សាហកម្ម​ភាពយន្ត

  • 2017-12-26 04:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា ទើប​តែ​លេច​មុខ​ខ្លាំង​ក្នុង​ឆ្នាំ ២០១៧ នេះ ពិសេស​ក្រោយ​លេច​មុខ​ធ្វើ​ជា​តួឯកក្នុង​រឿង “ហ្លួងព្រះស្ដេចកន” តារា​ស្រី ស៊ិន សក្កដា កំពុង​មាន​ព័ត៌មាន​ថា តម្លៃ​ខ្លួននាង​មាន​សន្ទស្ស​ខ្ពស់​ជាង​តារា​ស្រី​ឯ​ទៀត​ច្រើន។

ជាមួយ​នឹង​ព័ត៌មាននេះ សក្កដា គេ​ឃើញ​គ្រង​តំណែង​តួឯក​គ្រប់​រឿង​ដែល​នាង​បាន​សម្ដែង​ក្នុង​ឆ្នាំ ២០១៧។ ប្រភព​ក្នុង​ចង្កោមអ្នក​ផលិត​កុន​ម្នាក់​បាន បង្ហើប​ថា តារា​ស្រី​រូប​នេះ គឺ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ណាស់​ក្នុង​រយៈ​កាល​ចុង​ក្រោយ​នេះ ពោល​គឺ​ប្រមាណ ៣ ០០០ ដុល្លារ​ឡើង​ក្នុង​១​រឿង​ដុំ។ ដោយ​ឡែក​រឿង​ភាគ​វិញ គឺ​ខ្ទង់​៤ ០០០​ដុល្លារ​ឡើង។ ចំនួន​នេះ ច្រើន​ជាងតារា​ស្រី​ជួរ​មុខ​មួយ​ចំនួន ដែល​ទទួល​បាន​ត្រឹម ២ ០០០-៣ ០០០ដុល្លារ​ក្នុង​១​រឿង​ដុំ។ “នេះ​តាម​ខ្ញុំ​ឮល្ហិចល្ហៀង គឺ​ខ្ទង់​ប៉ុណ្ណឹង​ តែ​ក៏​មិន​ប្រាកដ១០០%​ដែរ ព្រោះ​ជា​រឿង​គេ​មិន​ចង់​និយាយ​ទេ​បង”។ ប្រភព​បន្ថែម។

ពាក់​ព័ន្ធ​បញ្ហា​នេះ សាមី​ខ្លួនបាន​ទទួល​ស្គាល់ ថា​នាង​ពិត​ជា​មាន​តម្លៃ​ខ្លួន​ខ្ពស់​មែន ដែល​ទើប​ទទួល​បាន​នា​រយៈ​កាល​ចុង​ក្រោយ។ បែប​នេះ​ក្ដី សក្កដា មិន​ព្រម​បញ្ចេញ​តួលេខ​ពិត​ប្រាកដ​ឡើយ។ “ខ្ញុំ​ទទួល​បាន​ទៅ​តាមចំនួន​ភាគ រឿង​ច្រើន​ឬ​តិច ណា​បង និយាយ​ទៅ តម្លៃ​ ខ្ញុំ​ពិត​ជា​ពិបាក​នឹងជម្រាប​ទៅ​បង ព្រោះ​ថា​រឿង​ក្រោយ​ៗ​នេះ​ខ្ញុំ​ទទួល​បាន​តម្លៃ​ខ្ពស់​មែន តែ​ខាង​ផលិតករ​ក៏​គាត់​សុំ​កុំ​ឲ្យបង្ហើប ព្រោះ​ខ្លាច​រឿង​សតិ​អារម្មណ៍​ចំពោះ​រឿង​តម្លៃ​នេះ​ណា​បង”។

ស៊ិន សក្កដា គឺ​ជា​នាដការី​របាំ​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ នាង​ចាប់​ផ្ដើម​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង​នា​ដើម​ឆ្នាំ ២០១៧ នេះ ក្រោយ​ទទួល​តំណែង​តួឯក​ក្នុង​រឿង​ប្រវត្តិសាស្ត្រ គឺ​រឿង "ហ្លួងព្រះស្ដេច​កន" ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សាមី​ខ្លួន​អះអាង​ថា នាង​បាន​ចូល​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ មិន​មែន​ទើប​ចូល​ឆ្នាំ​នេះ​ទេ។

ស្រី​ស្អាត​វ័យ​៣០​ឆ្នាំ​រូប​នេះ ប្រាប់​ថា កន្លង​មក​នាង​មមាញឹក​នឹង​ការ​ចេញ​សម្ដែង​នៅ​បរទេស​ពេក ទើប​មិន​សូវ​មាន​មុខ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក។ រហូត​ទាល់​តែ​បាន​សម្ដែង​ក្នុង​រឿង "ហ្លួងព្រះស្ដេច​កន" និង​រឿង "ភ្លៀង​មួយ​តក់" របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ទើប​នាង​បង្វែរ​ទិសដៅ មក​ភាពយន្ត​ក្នុង​ស្រុក​វិញ។ យ៉ាង​ណា នាង​នៅ​តែ​ទទួល​ការងារ​ក្រៅ​ស្រុក​ជា​ហូរហែ​ដដែល៕

រឿង "ហ្លួង​ព្រះស្ដេចកន" លក់​សំបុត្រ​ដាច់ខ្លាំង​ជាង​រឿង "ហូលីវូដ"

រូប​ថត៖បណ្ដាញ​សង្គម សក្កដា

អត្ថបទ៖ ទារិកា

មតិយោបល់