- 2017-12-26 23:30:00
- ភាពយន្ត
មូលហេតុពីក្រោយតួអង្គភាគច្រើនក្នុងរឿង Disney មិនមានម្ដាយ
- 2017-12-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុពីក្រោយតួអង្គភាគច្រើនក្នុងរឿង Disney មិនមានម្ដាយ
ចន្លោះមិនឃើញ
ប្រិយមិត្តពិតជាឆ្ងល់ណាស់ហើយ រាល់ពេលទស្សនារឿងរបស់ Disney ម្ដងណាក៏តួអង្គសំខាន់បានបាត់បង់ម្ដាយរបស់ពួកគេដែរ។ ជាក់ស្ដែង ដូចជាតួអង្គ ព្រះនាង Ariel, Belle, និង Cinderella ជាដើម ពួកនាងសុទ្ធតែធំធាត់ឡើងដោយគ្មានម្ដាយមើលថែ។ ដូចនេះមូលហេតុអ្វីបានជាលោក Walt Disney និពន្ធតែរឿងដែលតួអង្គសុទ្ធតែមិនមានម្ដាយនោះ?
ហេតុផលទី១នេះគឺជាវិធីសាស្ត្រមួយរបស់លោក ដែលធ្វើឡើងដើម្បីជំរុញឲ្យតួអង្គសំខាន់ចេះតស៊ូរៀនរស់នៅដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយបើតាមហេតុផលមួយផ្សេងទៀតនោះគឺទាក់ទងនឹងជីវិតរបស់អ្នកនិពន្ធរូបនេះផ្ទាល់។
នៅក្នុងឆ្នាំ ១៩៤០ លោក Walt Disney បានទិញផ្ទះមួយជូនឪពុកម្ដាយរបស់លោក។ នៅពេលមួយ ឡដុតកម្ដៅក្នុងផ្ទះនោះបានបែកធ្លាយ ហើយលោកក៏បានបញ្ជូនមនុស្ស ២ ទៅ ៣ នាក់ពីស្ទូឌីយោរបស់លោកឲ្យទៅជួសជុលវា។ ទោះជាយ៉ាងណាក៏ចង្ក្រានឡនោះនៅតែលេចដដែល។ រយៈពេលពេញមួយយប់ សារជាតិពុលកាបូនបានធ្វើឲ្យឪពុកម្ដាយរបស់លោកសន្លប់បាត់ស្មារតី។ នៅព្រឹកថ្ងៃបន្ទាប់ អ្នកបម្រើក្នុងផ្ទះបានប្រទះឃើញពួកគាត់ ហើយក៏បានទាញចេញមកទីធ្លាខាងក្រៅ។ ឪពុករបស់លោក Walt ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗហើយក៏បានសង្គ្រោះទាន់ពេលវេលា។ តែជាអកុសល ម្ដាយរបស់លោកបានផុតដង្ហើមទៅហើយមុនពេលបញ្ជូនទៅមន្ទីរពេទ្យ។
ដោយសារតែរឿងអកុសលនេះហើយ ទើបធ្វើឲ្យលោកមានភាពភ័យខ្លាច ជាប់ស្រមោលអតីតកាលមួយនេះជាប់ជាមួយលោករហូត។ ទោះបីជាផលិតកររូបនេះ មិនចង់និយាយពាក់រឿងនេះក៏ដោយ ក៏បុគ្គលិកធ្វើការជាមួយលោកជឿជាក់ថា រឿងរ៉ាវឪពុកម្ដាយលោកបានពាក់ព័ន្ធនឹងរឿងទាំងប៉ុន្មានដែលលោកបានផលិត៕