• 2018-01-06 07:17:00
  • ស្ទីលតារា

របប​អាហារ​រូបមន្ត​ពិសេស​មួយ ជួយ Soyou ស្រក​៨គីឡូ​ត្រឹម​រយៈ​ពេល​១​ខែ

  • 2018-01-06 07:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​នៅ​ទស្សនាវដ្ដី Elleជាមួយ​ដង​ខ្លួន​ដ៏​សិចស៊ី តារា​ចម្រៀង Soyou បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នាង​មាន​របប​អាហារ​ពិសេស​មួយ​ដែល​អាច​ជួយ​ឲ្យ​ស្រក​អស់​៨គីឡូក្រាម​ក្នុង​រយៈ​ពេល​ត្រឹម​១​ខែ​ប៉ុណ្ណោះ។

ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថត​ឈុត​ប៊ីគីនី ឲ្យ​ទស្សនាវដ្ដី​ដ៏​ល្បី​ខាង​លើ អតីត​តារា​ស្រី​ក្នុង​ក្រុម​ចម្រៀង Sistar រូប​នេះ ថ្លែង​ក្នុង​កម្មវិធី “SoyouxHani’s Beauty View” ​ថា នាង​បាន​បង្ខាំង​ខ្លួន​ក្នុង​របប​អាហារ​ដ៏​អាក្រក់​មួយ។ "ខ្ញុំ​ស្ទើរ​តែ​មិន​ញុំា​អី​សោះ​ក្នុង​រយៈ​ពេល​១​ខែ គឺ​ញុំា​តែ​ផ្នែក​ស​នៃ​ពង​សត្វ​ក្រូច​៤​គ្រាប់ និង​ទឹក​ដោះ​ឆៅ​កន្លះ​ពែង​ប៉ុណ្ណោះ"។

ជា​លទ្ធផល គឺ​នាង​បាន​រាង​កាយ​យ៉ាង​សិចស៊ី​សម្រាប់​ឈុត​ប៊ីគីនី​ឲ្យ​ទស្សនា​វដ្ដី Elle។ យ៉ាង​ណា​ក៏​ដោយ របប​អាហារ​នេះ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​សម្រាប់​សុភាព​នារី​ដែល​កំពុង​មាន​បំណង​ចង់​សម្រក​រាង​ដែរ​នោះ​អនុវត្ត​តាម​ឡើយ ដោយ​សារ​តែ​ផ្ដល់​កាល់ឡូរី​ទ្រទ្រង់​រាង​កាយ​មិន​ទាន់​ដល់​កម្រិត។

ដូច្នេះ​ហើយ ដើម្បី​ភាព​សុខដុម​ចំពោះ​សុខភាព គប្បី​ជួប​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ទារិកា

មតិយោបល់