• 2018-01-09 05:31:00
  • ស្ទីលតារា

Kendall Jenner ឆ្លើយ​តប​រឿង​មុខ​មុន​ ពេល​ចូល​រួម​កម្មវិធី Golden Globes

  • 2018-01-09 05:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​កាល​ពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​នេះ​ក្នុង​កម្មវិធី​ប្រគល់​ពាន​ Golden Globes ដោយ​ស្លៀក​ពាក់​ឈុត​ខ្មៅ​ ជាមួយ​នឹង​មុន​លើ​ផ្ទៃ​មុខ​ដោយ​បាន​ប្រាប់​អ្នក​គាំទ្រ​នាង​ថា​មិន​ត្រូវ​ឲ្យ​រឿង​តូច​តាច​បែប​នេះ​បញ្ឈប់​អ្នក​បាន​ឡើយ។

ក្នុង​ថ្ងៃ​នោះ​ដែរ​មាន​អ្នក​គាំទ្រ​របស់ Kendall ម្នាក់​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ Twitter ថា​តារា​ម៉ូដែល​វ័យ​ ២២​ឆ្នាំ​នេះ​ពិត​ជា​ក្លាហាន​ដោយ​ហ៊ាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ទាំង​ខ្លួន​បាន​មុន​ពេញ​មុខ។

អ្នក​គាំទ្រ​នោះ​សរសេរ​ថា៖ "Kendall Jenner បង្ហាញ​ខ្លួន​ជាមួយ​មុន​លើ​ផ្ទៃ​មុខ ប៉ុន្តែ​មើល​ទៅ​នៅ​តែ​ជា​តារា​ស្រី​ម្នាក់​ដែល​ស្រស់​ស្អាត គឺ​ជា​អ្វី​ដែល​នារីៗ​គួរ​តែ​យល់​និង​យក​តម្រាប់​តាម។"

បន្ទាប់​មក Kendall ក៏​បាន​ឆ្លើយ​តប​ថា​៖ "មិន​ត្រូវ​ឲ្យ​រឿង​តូច​តាច​នេះ បញ្ឈប់​អ្នក​បាន​ឡើយ"។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​នាង​មាន​បញ្ហា​នេះ​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ Kendall ក៏​បាន​បក​ស្រាយ​រឿង​ខ្លួន​កើត​មុន​លើ​មុខ​ច្រើន​ផង​ដែរ៕

អានអត្ថបទ៖

ប្រភព៖ justjared ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់