• 2018-01-09 09:44:20
  • ជីវិតតារា

ម៉ា ច័ន្ទបញ្ញា បង្ហាញ​គម្រោង​​ជីវិត​ មុន​​ថ្ងៃ​ចូល​រោង​ការ

  • 2018-01-09 09:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​ថ្មី២០១៨​នេះ តារា​ចម្រៀង លោក ម៉ា ច័ន្ទបញ្ញា បាន​ដាក់​ផែនការ​ជីវិត​របស់​ខ្លួន​ថា ជា​ឆ្នាំ​រក​ស៊ី ដើម្បី​សន្សំ​ប្រាក់​ត្រៀម​ចូល​រោងការ​​ជា​មួយ​សង្សារ​បណ្ដូល​ចិត្ត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នេះ។

ផែន​ការ​ទាំង​នោះ​ម្ចាស់​បទ​ "Forever Alone” រូប​នេះ​ប្រាប់​ថា មាន​រហូត​ដល់​ទៅ​៣គម្រោង​ឯណោះ ក្នុង​នោះ ទី១ បើក​ការ​ផលិត​បទ​ចម្រៀង​ និងការ​ផលិត​រឿង​ខ្លី ដោយ​ប្រើ​ទុន​ផ្ទាល់​ខ្លួន ទី២ គម្រោង​បើក​ជំនួញ​រួម​គ្នា​ជា​មួយ​នឹង​សង្សារ​របស់​ខ្លួន និង ទី៣ គឺ​​បើក​ក្រុមហ៊ុន​ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក ដោយ​មាន​ដៃគូ​ភាគ​ហ៊ុន​ផ្សេង​ទៀត​ចូល​រួម។

ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍

ជំនួញ​ទី២ និង ទី៣ លោក ម៉ា ច័ន្ទបញ្ញា មិន​បាន​បង្ហើប​ប្រាប់​ថា ជា​ជំនួញ​​​អ្វី ហើយ​ត្រូវ​ប្រើប្រាស់​ដើម​ទុន​ប៉ុន្មាន​ឡើយ ព្រោះ​ដោយសារតែ​អ្វី​កំពុងតែ​រៀបចំ​បើក មិន​ទាន់​ដំណើរ​នៅ​ឡើយ ដូច​នេះ​​​ខ្លួន​សុំ​លាក់​សិន។

ច័ន្ទបញ្ញា ថា ប្រសិន​បើ​ជំនួញ​ទាំង​៣​របស់​ខ្លួន​​ដំណើរ​ការ​ល្អ លោក​មាន​គម្រោង​​ទិញវិឡា​រួម​គ្នា​ជា​មួយ​សង្សារ​របស់​លោក​១​បន្ថែម​ទៀត ខណៈ​​បច្ចុប្បន្ន​នេះ ខ្លួន​និង​សង្សារ​កំពុងតែ​បង់​រំលោះ ខនដូ ម្នាក់​១ ហើយ​ក្ដី។

គម្រោង​រៀប​ការ​របស់ ម៉ា ច័ន្ទបញ្ញា និងសង្សារ​របស់​លោក គឺ អូន អ៊ីង គ្រោងនឹង​ធ្វើ​ឡើង​នៅ ២ឆ្នាំ​ទៀត ដោយ​រយៈ​ពេល​នេះ តាម​ការ​បញ្ជាក់​ពី​​ភាគី​ខាង​ប្រុស ពួក​គេ​មិន​មាន​ផែន​ការ​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ឡើយ គឺ​ចាំ​រៀបការ​យក​តែ​ម្ដង។ ក្រោយ​ពី​រៀបការ​រួច ទោះបី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​បែប​ណា​ក្ដី ម៉ា ច័ន្ទបញ្ញា បញ្ជាក់​ប្រាប់​ថា មិន​បោះបង់ចោល​សិល្បៈ​ឡើយ គឺ​លោក​នៅ​តែ​បន្ត ត្បិត​អី​អាជីព​មួយ​នេះ​ខ្លួន​ស្រលាញ់​តាំង​តែ​ដឹង​ក្ដី​មក​ម្ល៉េះ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី