- 2018-01-23 05:02:49
- ស្ទីលតារា
កូនប្រុសពៅអ្នកសិល្បៈ៣រូបមើលមួយភ្លែតច្រឡំសាសន៍អឺរ៉ុប
- 2018-01-23 05:02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសពៅអ្នកសិល្បៈ៣រូបមើលមួយភ្លែតច្រឡំសាសន៍អឺរ៉ុប
ចន្លោះមិនឃើញ
កូនប្រុសពៅអ្នកសិល្បៈ៣ រូបកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទ្រ ទៅលើមុខមាត់ពណ៌សម្បុរ និងការតុបតែងខ្លួន ព្រោះមើលមួយភ្លែតបើមិនបានដឹងថាឪពុកម្ដាយជាជនជាតិខ្មែរទេ ប្រាកដជាច្រឡំថាជាតិសាសន៍គេឬកូនអឺរ៉ុបជាក់ជាពុំខាន។
១/តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅលោក ព្រាប សុវត្ថិ មានរូបរាងស្រស់សង្ហាមិនចាញ់តារាបរទេសប៉ុន្មានឡើយ ពិសេសការតុបតែងខ្លួនរបស់គេតែម្ដង។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សិរីវុឌ្ឍ បានក្រងសក់ទាញទៅក្រោយក្នុងកម្មវិធីសន្និសីទមួយបានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ថា លោកមានទម្រង់មុខទាក់ទាញដូចសាសន៍អឺរ៉ុប។
២/ តារាសម្ដែង និងជាវិចិត្រករវ័យក្មេង អ៊ូ ដានីញ៉ែល ត្រូវជាកូនប្រុសពៅនាយ ក្រឹម វិញមិនខុសពី សិរីវុឌ្ឍ ប៉ុន្មានឡើយ ជានិច្ចកាលលោកបានតុបតែងខ្លួនពាក់មួក ដូចជាតិសាសន៍អឺរ៉ុប ដែលកំពុងតែរស់នៅក្នុងតំបន់ត្រជាក់។ ហេតុដូច្នេះហើយទើបធ្វើឲ្យមានការយល់ច្រឡំថា ដានីញ៉ែល ជាជនជាតិអឺរ៉ុប។
៣/ ថ្មីៗនេះលោក តាវ៉ិចទ័រ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកបង្ហាញរូបកូនប្រុសមានមុខមាត់ស្រស់សង្ហាមិនចាញ់តួកុននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមានឈ្មោះ វ៉ាន់ គាវីន ។ ក្រោយពីលោកបង្ហោះភ្លាមមានមតិមួយចំនួនបានលើកឡើងថា កូនប្រុសលោកមានរូបរាង និងមុខមាត់ស្រស់សង្ហាដូចតារាអង់គ្លេស។