- 2018-02-07 04:55:00
- ជីវិតតារា
តារាស្រីឥណ្ឌា ១០នាក់បានល្បីឈ្មោះទាំងស៊យ ព្រោះធ្លាយវីដេអូអាក្រាតកាយ
- 2018-02-07 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីឥណ្ឌា ១០នាក់បានល្បីឈ្មោះទាំងស៊យ ព្រោះធ្លាយវីដេអូអាក្រាតកាយ
ចន្លោះមិនឃើញ
មានតារាស្រីឥណ្ឌាជាច្រើននាក់បានជួបប្រទះនូវរឿងអាស្រូវរាប់មិនអស់ នៅពេលបណ្ដែតខ្លួនលើវិថីសិល្បៈ។
យ៉ាងណាក្ដីនៅពេលទទួលបានជោគជ័យ ឬល្បីល្បាញពីវិស័យនោះហើយ តារាស្រីទាំងនោះ តែងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាក្រុមអ្នកប្រមាញ់ព័ត៌មាន។ ដូចនេះ សូម្បីវីដេអូ ឬរូបភាពណាមួយរបស់ពួកគេលេចចេញពេលណា តែងត្រូវចុះផ្សាយឥតល្ហែ។ ទោះបីរូបភាព និងវីដេអូខ្លះមិនមែនជាការពិត តែវាត្រូវបានចែកចាយ និងល្បីសុសសាយពេញអ៊ីនធឺណិតលឿនបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់ថា តើមានតារាស្រីណាខ្លះធ្លាប់បាក់មុខ ទាំងបែកធ្លាយរូបពិត និងប្រឌិតលើប្រព័ន្ធផ្សព្វផ្សាយ៖
១. Soha Ali Khan
រូបអាក្រាតកាយ១សន្លឹករបស់តារាស្រីរូបនេះ ក្នុងបន្ទប់កែសម្ផស្សត្រូវបែកធ្លាយពេញអ៊ីនធឺណិត នាំឲ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលជាខ្លាំង។ ប៉ុន្តែសម្រាប់សាមីខ្លួន បានបដិសេធថារូបនោះ មិនមែនជានាងឡើយ។
២. Mona Singh
តារាស្រីតែងលេចមុខក្នុងរឿង ភាគទូរទស្សន៍របស់ឥណ្ឌារូបនេះ ក៏ធ្លាប់ជួបរឿងស៊យ ដោយសារភ្លាត់ស្នៀត ធ្លាយវីដេអូដោះអាវ ប៉ុន្តែក្រោយមកនាងក៏បានលុបចោលជាប្រញាប់ កុំឲ្យសភាពការណ៍កាន់តែយ៉ាប់។
៣. Sonakshi Sinha
ក្រោយចូលសិល្បៈមិនបានប៉ុន្មានផង កេរ្តិ៍ឈ្មោះរបស់ Sonakshi ក៏ងើបឡើងក្រឺតៗ។ ទោះជាយ៉ាងណា អ្វីដែលកាន់តែធ្វើឲ្យនាងត្រូវមហាជនស្គាល់កាន់តែច្រើននោះ គឺនៅពេលមាននារីម្នាក់មុខដូចគ្នាបេះដាក់នឹងនាង បានឱបថើបគ្នាជាមួយបុរសម្នាក់។ ប៉ុន្តែធាតុពិត ស្ត្រីម្នាក់នោះ មិនមែនជា Sonakshi ទេ។
៤. Mallika Sherawat
តារាស្រីរូបនេះ ក៏ជាជនរងគ្រោះក្នុងរឿងអាស្រូវបែកធ្លាយរូបមិនល្អជាមួយបុរសប្លែកមុខម្នាក់ ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា។
៥. Hansika Motwani
នាងបានក្លាយជាជនរងគ្រោះទាំងមិនដឹងខ្លួន ស្របពេលដែលមាននារីម្នាក់ ដែលមានមុខដូចនាងបែកធ្លាយវីដេអូងូតទឹកទាំងអាក្រាតកាយ។ ដោយសារមុខដូចគ្នាពេក ទើបអ្នកប្រើបណ្ដាញអ៊ីនធឺណិតនាំគ្នាចែកចាយពេញ ប៉ុន្តែក្រោយមកក៏ដឹងថាមិនមែនជា Hansika។
៦. Radhika Apte
តារាឥណ្ឌារូបនេះក៏ល្បីឈ្មោះគួរសមដែរក្នុងពិភពសិល្បៈឥណ្ឌា និងតែងបានការសរសើរនូវសមត្ថភាពរបស់នាងពីគ្រប់មជ្ឈដ្ឋាន។ ចៃដន្យ នាងក៏ជាតារាស្រីធ្លាក់ខ្លួនក្នុងរឿងអាស្រូវបែកធ្លាយរូបមិនល្អដែរ។ មានម្ដង នាងបានសើយអាវបង្ហាញរាងកាយ ប៉ុន្តែវាគ្រាន់តែជាឈុតមួយក្នុងខ្សែភាពយន្តប៉ុណ្ណោះ ហើយសម្រាប់ឈុតនោះដែរ ក៏មិនបានដាក់បញ្ចូលក្នុងរឿងដែរ។
៧. Sherlyn Chopra
តារាម៉ូដែលដែលបច្ចុប្បន្នជាតារាសម្ដែង Sherlyn បានល្បីមួយក្ឌាំងពេលលេចចេញវីដេអូងូតទឹកដោយចៃដន្យ។ ទោះបីនាងបដិសេធថា នារីក្នុងវីដេអូនោះមិនមែនជានាង តែដូចជាគ្មានបានផលទេ ព្រោះមុខនាងចំកាមេរ៉ាច្បាស់ក្រឡែតទៅហើយ។
៨. Preity Zinta
តារាស្រីរូបនេះមានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើន តាមរយៈការបង្ហាញទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់។ នាងក៏ធ្លាប់ជួបរឿងអាម៉ាស់ម្ដងដែរ នោះក៏ដោយសារមាននារីម្នាក់មានភិនភាគដូចនាងបែកធ្លាយវីដេអូ ងូតទឹកដោះអាវ ជាហេតុធ្វើឲ្យអ្នកដែលឃើញវីដេអូនោះចោទថាជា Preity។ ប៉ុន្តែតាមពិតនារីម្នាក់នោះ ជាមនុស្សផ្សេងទេ។ ទោះបីមិនមែនជានាងខ្លួនឯងក៏ពិតមែន ប៉ុន្តែយ៉ាងណាតារាស្រីរូបនេះ ក៏ខ្មាសគេគួរសមដែរ ពេលជួបរឿងបែបនេះទាំងខ្លួនមិនបានធ្វើ។
៩. Kareena Kapoor និង Shahid Kapoor
វីដេអូថើបមាត់គ្នារបស់តារាទាំង២នេះបានបែកធ្លាយពេញអ៊ីនធឺណិត នៅពេលដែលស្នេហារបស់អ្នកទាំង២ កំពុងល្អូកល្អិន។ គួរឲ្យស្ដាយទំនាក់ទំនងរវាងពួកគេ ក៏បែរជាប្រេះឆា រហូតឈានដល់ផ្លូវបែកទៀតផង បន្ទាប់ពីវីដេអូឱបថើបគ្នានោះល្បីពេញបណ្ដាញសង្គម។
១០. Riya Sen and Ashmit Patel
សម្រាប់ស្នេហារបស់គូស្នេហ៍នេះវិញ ចាប់ផ្ដើមលឿនបំផុត ហើយបើនិយាយពីភាពស្អិតល្មួតវិញក៏មានមិនចេះតិចដែរ។ រហូតមានគ្រាមួយ វីដេអូឱបរឹតរបស់ពួកគេបានបង្ហាញខ្លួនលើអ៊ីនធឺណិត ហើយថែមទាំងបានក្លាយជារឿងរ៉ាវព័ត៌មានក្ដៅទៀតផងពេលនោះ។ ទាក់ទងនឹងវីដេអូនេះ អ្នកខ្លះគិតថា ប្រហែលពួកគេមានបំណងបង្ហាញ ដើម្បីចង់ល្បីប៉ុណ្ណោះ៕