• 2018-03-13 00:00:00
  • ភាពយន្ត

មកស្គាល់គូស្នេហ៍ពិត​ប្រាកដរបស់តួ​ប្រុសស្រីក្នុង​រឿង​ "បុព្វេសន្និវាស"

  • 2018-03-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​ចង់​ជ្រាប​ច្បាស់​ពី​ ព័ត៌មាន​ខ្លះ​ៗ​ទាក់ទង​នឹង​តារា​សម្ដែង​ធំៗ​ក្នុង​រឿង​ "បុព្វេ​សន្និវាស” ពិសេស​ជីវិត​ស្នេហា​របស់​ពួកគេ​ ស្រប​ពេល​ដែល​រឿង​ភាគ​នេះ​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើសពីការ​ស្មាន​នា​ពេល​បច្ចុប្បន្ន។

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ថា​តើ​តារា​ណា​ខ្លះ​មាន​គូគាប់​ប្រចាំ​ចិត្ត​ហើយ​នោះ​ សូម​ទស្សនា​ដូចខាងក្រោម៖

១. តារា​សម្ដែង​ Bella Ranee

ដូច​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​រួច​មក​ហើយ​ថា​ គូស្នេហ៍​របស់​ Bella គឺ​តារា​សម្ដែង​រាង​ខ្ពស់​ Weir Sukollawat។ អ្នក​ទាំង​២ ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជាង​ ៥​ឆ្នាំ​ហើយ។

២. តារាសម្ដែង​ Punjan Prama

កំលោះ​សង្ហា​រូបនេះ​ ក៏​មិន​នៅ​ទំនេរ​ដែរ​ ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ស៊ីវិល័យ​ម្នាក់​មាន​ឈ្មោះ​ថា​ Pim។

៣. តារាសម្ដែង​ Louis Scott

Louis Scott និង​ Noon Ramida គឺ​ជា​គូស្នេហ៍​នឹង​គ្នា​ជាង​ ១០​ឆ្នាំ​មក​ហើយ។ ទោះ​បី​ស្រឡាញ់​គ្នា​យូរ​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​សម្រេច​ចិត្ត​រៀប​ការ​នៅ​ឡើយ ព្រោះ​ពេល​នេះ​ម្នាក់ៗ​កំពុង​មមាញឹក​នឹង​ការងារ​រៀងៗខ្លួន។

៤. តារាសម្ដែង​ Susi Susira

មិន​ខុស​ពី​តួ​ប្រុស​ស្រី​ ៣នាក់​ខាង​លើ​ទេ ពោល​ Susi ក៏​មាន​ម្ចាស់​ស្នេហ៍​រួច​ហើយ​ដែរ។ បុរស​ដែល​ជា​សង្សារ​របស់​នាង​ គឺ​ជា​ជន​ជាតិ​បរទេស។

៥. តារាសម្ដែង​ Prang Kunnarun

តាម​រយៈ​រូបរាង​ស្រស់​ស្អាត​ និង​សមត្ថភាព​សម្ដែង​របស់​ Prang ក្នុង​រឿង​ "បុព្វេសន្និវាស” បាន​ទាក់​ចិត្ត​មហាជន​ជា​ច្រើន​ ក្នុង​នោះ​មិន​ខ្វះ​ទេ​ បុរស​ចាប់​ចិត្ត។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ បេះ​ដូង​របស់​នាង​មិន​ទំនេរ​នោះ​ទេ ព្រោះ​បាន​ប្រគល់​ឲ្យ​គូស្នេហ៍​ Tong Southside ទៅ​ហើយ។

៦. តារាសម្ដែង​ Pope Tanawat

ចំណែក​តារា​ប្រុស​រូប​នេះ​វិញ​ មិន​ទាន់​មាន​គូស្នេហ៍​នឹង​គេ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​ថា​លោក​ទាក់ទង​ស្នេហា​ជាមួយ​នារី​ណា​ម្នាក់​ដែរ។ ដូចនេះ​នារី​ៗ​ជា​ច្រើន​អាច​នៅ​មាន​សង្ឃឹម៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី