_medium.jpg)
- 2018-03-13 09:40:41
- ភាពយន្ត
សាច់រឿងចាស់តែថតថ្មី "សុរិយាអស្ដង្គត" ជិតផ្សាយនៅខ្មែរហើយ បន្ទាប់ពីល្បីខ្លាំងនៅថៃ
- 2018-03-13 09:40:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាច់រឿងចាស់តែថតថ្មី "សុរិយាអស្ដង្គត" ជិតផ្សាយនៅខ្មែរហើយ បន្ទាប់ពីល្បីខ្លាំងនៅថៃ
ចន្លោះមិនឃើញ
ខ្សែភាពយន្តភាគថៃរឿង "សុរិយាអស្ដង្គត" ឬ “Tawan Yor Saeng" ដែលធ្លាប់ល្បីកាលពីឆ្នាំ ២០១០ ត្រូវបានផលិតឡើងវិញ ដោយរក្សាទម្រង់ដើមទាំងស្រុងកាលពីឆ្នាំ ២០១៧ ហើយទទួលបានការគាំទ្រខ្លាំងម្ដងទៀតនោះ ពេលនេះត្រៀមនឹងចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ PNN ហើយ។
"សុរិយាអស្ដង្គត" មានរឿងរ៉ាវអាថ៌កំបាំងពាក់ព័ន្ធនឹងក្មេងស្រីឈ្មោះ Tawan (សម្ដែងដោយ Pichukkana) ដែលមានម្ដាយស្រលាញ់គ្នាជាមួយបុរសអ្នកមាន ហើយបានស្លាប់អំឡុងពេលឆ្លងទន្លេ។ ក្រោយមកក៏ត្រូវគេរើសយកទៅចិញ្ចឹម ហើយត្រូវរងទុកដោយសារតែឪពុកចិញ្ចឹមផងដែរ។
មិនយូរប៉ុន្មានអត្តសញ្ញាណពិតរបស់នាងត្រូវបានលាតត្រដាង ហើយក៏រកឃើញឪពុកបង្កើត ដោយសាររូបរាងដូចម្ដាយបង្កើត បន្ទាប់មកស្រាប់តែមានទំនាក់ទំនងជាមួយពូរបស់ខ្លួន គឺលោក Khun Lek (សម្ដែងដោយ Natthawut )។
រៀងចាប់ចិត្តនឹងសាច់រឿងហើយមែនអត់? "សុរិយាអស្ដង្គត" ចាក់ផ្សាយចាប់ពីថ្ងៃទី១៦ មីនា ២០១៨ តទៅ រៀងរាល់ថ្ងៃចន្ទ-សុក្រ ម៉ោង ១១-១២ថ្ងៃត្រង់ បន្ទាប់ពីរឿង "ផ្ការីកក្នុងភ្លើង"៕