• 2018-03-16 03:43:34
  • ភាពយន្ត

ចម្លែក​បាត់! ភាពយន្តមួយ​រឿង​នេះគ្មាន​តួ​ឯក​

  • 2018-03-16 03:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង" ​​រថយន្ត​ទៅ​សៀមរាប​" របស់​ផលិតកម្ម​​ ក្រវា​ឡពេជ្រ ត្រូវ​បាន​សម្ពោធ​ដាក់​បញ្ចាំង​​ហើយ​កាល​ពី​យប់មិញនេះ។​ តាម​ការ​បញ្ជាក់​របស់​អ្នក​ដឹង​នាំ​រឿង​ នេះ​គ្មាន​តួ​ឯក​នោះ​ទេ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ទស្សនិកជន​និង​ តារា​ជា​ច្រើន​ដួង​។

លោក ស៊ឹម ​សុរ៉ាម​ភូមិ

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​អ្នក​​និពន្ធ​ និង​ ជា​តួ​សម្ដែង​ក្នុង​រឿង លោក ស៊ឹម ​សុរ៉ាម​ភូមិ បាន​ប្រាប់​ថា​ ​ក្នុង​ដំណើរ​មួយ​សាច់​រឿង​នេះ​គ្មាន​តួ​ឯង​នៅ​ក្នុង​រឿង​ទេ​គឺ​គ្រប់​គ្នា​សុទ្ធ​សឹង​ជា​តួ​ សំខាន់​ទាំង​អស់​ក្នុង​រឿង​។ ហើយ​លោក​ក៏​មាន​ក្តី​សង្ឃឹម​ចំពោះ​ស្នា​ដៃ​ថ្មី​របស់​លោក​នេះ​ផង​ដែរ​។ លោក ស៊ឹម ​សុរ៉ាមភូមិ ៖ «ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​ព្រោះ​តួរ​សម្ដែង​របស់​ខ្ញុំ​ទាំង​អស់​​គាត់​សម្ដែង​រឿង​នេះ​គឺ​គាត់​យក​បេះ​ដូង​គាត់​មក​ថត​។ ខុស​ពី​រឿង​មុន​ៗ​ដែល​មាន​តួ​ឯង​តួ​រង​ តែក្នុង​រឿង​នេះ​ពួក​គាត់​គិត​​ថា​ជា​តួឯក​​រាង​ខ្លួន​ដូច​ច្នោះ​​ពួក​គាត់​សុទ្ធ​​តែ​ខំ​ប្រឹង​ក្នុង​ការ​សម្ដែង​ខ្លាំង​ណាស់។»​​​​​

​​ក្នុង​ដំណើរ​រឿង​ទាំង​មូល​គឺ​មាន​ ការ​អប់​រំ​លាយ​ជាមួយ​និង​ភាព​កំប្លុក​កំប្លែង​ ដោយ​និយាយ​ពី​អាជីព​ អ្នក​រត់​តាក់​ស៊ី​ និង​អ្នក​រួម​ដំណើរ ថា​អាច​ជួប​បញ្ហា​អ្វី​ខ្លះ? ជាង​នេះ​ទៅ​ទៀត​ក៏​មាន​បង្កប់​សារ​អប់រំ ឲ្យ​មនុសុ្ស​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ និង​ចេះ​សម្រប​ឥរិយាបថ​ ក្នុង​ស្ថាន​ភាព​ណាមួយ​​ ដើម្បី​រស់​នៅ​ឲ្យ​ចុះ​សម្រុង​និង​គ្នា ហើយ​មាន​ក្ដី​ខុស​។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​និពន្ធ៕

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់