• 2018-03-20 08:50:00
  • ភាពយន្ត

កុំ​កុំ ​ក្លាយ​ជា​គ្រូ​បង្រៀន​អ្នក​លេង​នៅ​ក្នុង​រឿង​ថ្មី (វីដេអូ)

  • 2018-03-20 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បី Donnie Yen (កុំ​កុំ) កំពុង​មមាញឹក​នឹងការងារ​ថត​ខ្សែ​ភាពយន្ត​ថ្មី​ដែល​មាន​ចំណង​ជើង​ថា "Big Brother” ដោយដើរ​តួ​ជា​គ្រូ​បង្រៀន។

រឿង​ថ្មី​មួយ​នេះ​ដែរ ជា​រឿង​ដែល​មាន​ឈុត​ឆាក​ប្រយុទ្ធ​គ្នា ប៉ុន្តែ​អត្ថន័យ​របស់វា មិន​​ផ្ដោត​សំខាន់​តែ​លើ​ការ​ប្រយុទ្ធ​គ្នា​នោះ​ទេ ព្រោះ​សារ​អប់រំ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ខ្សែ​ភាពយន្ត​ដែរ។

តារា​សម្ដែង Donnie Yen (កុំ​កុំ) បាន​រៀបចំ​គម្រោង​ និង​បង្ហាញ​តម្រុយ​ខ្លះ​ៗ​ ពី​រឿង​ថ្មី​មួយ​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដោយ​បាន​បញ្ចេញ​រូបភាព​ក្រៅ​ឆាក​ប៉ុន្មាន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។

ថ្មីៗ​នេះ តារា​សម្ដែង​​រូប​នេះ​បាន​​ចែក​ចាយ​វីដេអូ​​ខ្លី​នៃរឿង​ថ្មី​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Facebook និង Instagram ហើយរឿង​នេះ​ដែរ ក៏​គ្រោងចេញ​ចាក់​បញ្ចាំង​នៅ​ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះដែរ៕

ទស្សនាវីដេអូខាងក្រោម៖

​​ចុចអាន៖

អត្ថបទ៖ អន សុភក្ត្រា

មតិយោបល់