• 2018-05-04 02:35:00
  • ភាពយន្ត

“Ashes” បទ​ថ្មី​របស់ Celine Dion ក្នុង​រឿង "Deadpool 2” ពីរោះ​ខ្លាំង (វីដេអូ)

  • 2018-05-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​​ឮ​ថាតារា​ចម្រៀង Celine Dion នឹង​​មាន​វត្តមាន​សា​ជា​ថ្មី​ក្នុង​វីដេអូ​បទ​ចម្រៀង​សម្រាប់​រឿង "Deadpool 2” អ្នក​គាំទ្រ​ជា​ច្រើន​រង់​ចាំ​យ៉ាង​អន្ទះសា​សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ​នេះ។

ទី​បំផុត អ្វី​ដែល​អ្នក​គាំទ្រ​ទាំងឡាយ​រង់ចាំ​នោះ បាន​មក​ដល់​ហើយ។ បទ​ចម្រៀង “Ashes” ដែល​ជា​បទ​ថ្មី​របស់​តារា​ចម្រៀង​ជើង​ចាស់​ដ៏​ល្បី​ Celine Dion បាន​ចេញ​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។  

ក្នុង​វីដេអូ​​បទ​ចម្រៀង​លក្ខណៈ​មនោសញ្ចេតនា​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា​តារា​ចម្រៀង Celine Dion​ ឈរ​នៅ​កណ្ដាល​ឆាក​ប្រគំ​តន្ត្រី​ធំ​មួយ​ជាមួយ​នឹង​រ៉ូប​ពណ៌​ខៀវ​ខ្ចី។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ថា នៅ​ពាក់​កណ្ដាល​បទ​ចម្រៀង ប្រិយមិត្ត​ប្រាកដ​ជា​បាន​ឃើញ​វត្តមាន Deadpool ចេញ​មក​រាំ​ពត់​ពែន​ខ្លួន គួរ​ឲ្យ​ចាប់​អារម្មណ៍​៕

ទស្សនា​វីដេអូ​បទ​ចម្រៀង​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Billboard ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់