• ពុធ, 23 ឧសភា 2018 05:01
  • ព័ត៌មាន

ផ្អើលតិចអី! លេចមុខ សុខ ពិសី មក Surprise Fan ដល់ផ្ទះ និងផ្សារតែម្ដង

  • ពុធ, 23 ឧសភា 2018 05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងសំណព្វចិត្តយុវវ័យ និងជាអ្នកតំណាងផលិតផលថ្មីក្រែមលាបមុខហ្វែរ អែន ឡោហ្វលី បានបង្ហាញភាពស្និទ្ធស្នាលមួយទំហឹងទៅកាន់អ្នកគាំទ្រ ដោយចុះទៅដល់ផ្សារ និងកន្លែងស្នាក់នៅរបស់ពួកគេផ្ទាល់តែម្ដង។

នេះជាលើកទី១ផងដែរដែល កញ្ញា សុខ ពិសី បានបង្កើតការភ្ញាក់ផ្អើលនេះជាមួយនឹងក្រុមការងារ ហ្វែរ អែន ឡោហ្វលី។ កញ្ញាបានចុះទៅដល់ផ្សារត្រពាំងឈូក និងផ្ទះអ្នកគាំទ្រដែលរស់នៅតំបន់ត្រពាំងថ្លឹង ដើម្បីសំណេះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ទៅដល់អ្នកដែលបានលក់និងកំពុងប្រើប្រាស់ក្រែមលាបមុខ ហ្វែរ អែន ឡោហ្វលី។ ហ្វែរ អែន ឡោហ្វលី គឺជាក្រែមលាបមុខផ្សំពីវីតាមីនចម្រុះ អេ ប៊ី ស៊ី ឌី ធ្វើឲ្យមុខសភ្លឺរលោងជាងមុន៤ដង។

ក្រៅពីនេះ កញ្ញានឹងចុះទៅជួបអ្នកគាំទ្រ ក្រែមលាបមុខហ្វែរ អែន ឡោហ្វលី និងអាជីវករក្នុងខេត្តកំពង់ចាម គឺផ្សារ បុស្សខ្នុរ នៅថ្ងៃ២៤ខាងមុខ។ ដូច្នេះកុំភ្លេចចាំទទួល Idol ផងណា៎!!!

ចង់ដឹងកាន់តែច្បាស់ពីសកម្មភាព សុខ ពិសី យ៉ាងណា តាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី