- 2018-05-25 03:13:55
- ព័ត៌មាន
គួយ ច័ន្ទដានិច មានមោទកភាពបង្ហាញឈុតអលង្ការបុរាណខ្មែរនៅប៉ារីស បរទេសសរសើរមិនដាច់មាត់
- 2018-05-25 03:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួយ ច័ន្ទដានិច មានមោទកភាពបង្ហាញឈុតអលង្ការបុរាណខ្មែរនៅប៉ារីស បរទេសសរសើរមិនដាច់មាត់
ចន្លោះមិនឃើញ
ឈុតសម្លៀកបំពាក់ច្នៃពិសេសដោយ អ្នកច្នៃម៉ូដ Eric Raisina ជាមួយនឹងគ្រឿងអលង្ការខ្មែរ របស់បណ្ឌិត ឯម រៀម ត្រូវបានបំពាក់ជូនតារាបង្ហាញម៉ូដខ្ពស់ស្រឡំ គួយ ច័ន្ទដានិច ក្នុងកម្មវិធីរដូវសិល្បៈកម្ពុជា ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងពេលបង្ហាញម៉ូដ តារាម៉ូដែល គួយ ច័ន្ទដានិច ប្រាប់ថា នាងមានកិត្តិយស និងមោទកភាពដែលបានបង្ហាញសម្លៀកបំពាក់ច្នៃម៉ូដដ៏ពិសេសនេះ ថែមទាំងមានឱកាសបង្ហាញនូវឈុតច្នៃប្រឌិត ដែលមានគ្រឿងអលង្ការខ្មែរបំពាក់។ អ្នកនាង គួយ ច័ន្ទដានិច បន្តថា គ្រប់គ្នាដែលអញ្ជើញមកទស្សនាទស្សនីយភាពបង្ហាញម៉ូដមានការកោតសរសើរចំពោះសម្លៀកបំពាក់ច្នៃប្រឌិតថ្មីនេះ ពិសេសបរទេសណាក៏សួរនាំ និងលើកសរសើរពីគ្រឿងអលង្ការខ្មែរ។
ជាកិត្តិយសបន្ថែមទៀត តារាម៉ូដែល គួយ ច័ន្ទដានិច គឺទទួលបានការរៀបចំឱ្យបង្ហាញម៉ូដមុនគេដើម្បីបើកកម្មវិធីបង្ហាញម៉ូដនេះ ហើយថែមទាំងបង្ហាញម៉ូដសម្លៀកបំពាក់នាំមកពីខ្មែរមកបង្ហាញនៅក្នុងកម្មវិធីនេះច្រើនឈុតជាងតារាបង្ហាញម៉ូដបរទេស។ ពិសេសដោយលក្ខណៈរូបសម្បត្តិអំណោយផលធម្មជាតិរបស់អ្នកនាង គួយ ច័ន្ទដានិច គឺមានកម្ពស់ស្តង់ដារ សម្បុរស្រអែម បានធ្វើឱ្យកញ្ញាមានឱកាសបង្ហាញសមត្ថភាពក្នុងពិធីប្រចាំឆ្នាំបែបនេះ៕
ចង់ដឹងថា ការបង្ហាញម៉ូដរបស់អ្នកនាង គួយ ច័ន្ទដានិច ពិសេសបែបណា តោះទស្សនារូបខាងក្រោមនេះ៖