• 2018-06-05 03:00:00
  • ភាពយន្ត

ព្រះ​នាង​នៅ​ក្នុង​រឿង​ Disney ទាំង​អស់​បង្ហាញ​ខ្លួន​ក្នុង Trailer រឿង "Wreck-It Ralph 2”

  • 2018-06-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​យក្ស​ Disney ទើប​តែ​បញ្ចេញ​ Trailer ថ្មី​សម្រាប់​រឿង​គំនូរ​ជីវចល "Ralp Breaks the Internet” ឬ "Wreck-It Ralph 2” ដែល​មាន​ចូលរួម​ពី​សំណាក់​ព្រះ​នាង​ Disneyជា​ច្រើន​រូប​ចូលរួម។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ Walt Disney Animation Studio បាន​ប្រកាស​ថា​តួអង្គ​សំខាន់​នៅ​ក្នុង​សាច់​រឿង Vanellope von Schweerz បញ្ចូល​សំឡេង​​ដោយ​តារា​សម្ដែង Sarah Silverman នឹង​ជួប​ជាមួយ​ព្រះ​នាង​ម្ចាស់​ទាំង​អស់​ដល់​ទៅ​៩រូប​ឯណោះ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ តួអង្គ​ព្រះ​នាង​នីមួយៗ​នឹង​បញ្ចូល​សំឡេង​ ដោយ​តារា​សម្ដែង​ដែល​បញ្ចូល​សំឡេង​តាំង​ពី​ដំបូង​ទៀត​ផង។ ក្នុង​នោះ​មាន​ដូច​ជា​តារា​សម្ដែង Auli'i Cravalho បញ្ចូល​សំឡេង​ Moana, Kristen Bell (Anna ក្នុង​រឿង "Frozen”), Kell Macdonald (Merida ក្នុង​រឿង "Brave”), Mandy More (Rapunzel ក្នុង​រឿង "Tangled”), Anika Noni Rose (Tiana ក្នុង​រឿង "The Princess and the Frog”), Irene Bedard បញ្ចូល​សំឡេង Pocahontas, Linda Larkin (Jasmine ក្នុង​រឿង​ "Aladdin”), Paige O'Hara (Belle ក្នុង​រឿង "Beauty and the Beast”) និង Jodi Benson (Ariel ក្នុង​រឿង "The Little Mermaid)។

តារា​សម្ដែង​ដែល​បញ្ចូល​សំឡេង​តួអង្គ​ព្រះ​នាង​ Disney ទាំង​អស់

ភាពយន្ត​ "Wreck It Ralph 2” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ២១​ ខែ​វិច្ឆិកា​ឆ្នាំ ២០១៨ នៅ​សហរដ្ឋ​អាមេរិក។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

ប្រភព៖ Variety ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់