• 2018-06-08 02:40:00
  • ភាពយន្ត

Toothless ជួប​គូស្នេហ៍​ក្នុង​ Trailer រឿង "How to Train Your Dragon 3”

  • 2018-06-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

How to Train Your Dragon គឺ​ជា​ភាពយន្ត​បែប​គំនូរជីវចល​ (Animated) ដែល​ទទួល​បាន​ភាព​ពេញ​និយម​និង​ល្បី​ខ្លាំង​ក្រោយ​ចាប់​ដាក់​បញ្ចាំង​វគ្គ​ដំបូង កាល​ពី​ឆ្នាំ​២០១០។ ភាពយន្ត​នេះ​ផលិត​ឡើង​ពី​សាច់​រឿង​ក្នុង​សៀវភៅ​រឿង​របស់ Cressida Cowell​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់​ឈ្មោះ​ Hiccup រស់​នៅ​ក្នុង​ភូមិ​មួយ​ដែល​តែង​តែ​ត្រូវ​វាយ​ប្រហារ​ជា​ញឹក​ញាប់​ ដោយ​សត្វ​នាគ។

រហូត​ដល់​ឆ្នាំ ២០១៤ ទើប​ភាពយន្ត​នេះ​បាន​បញ្ចេញ​វគ្គ​ថ្មី "How to Train Your Dragon 2” ក៏​ទទួល​បាន​ភាព​ជោគជ័យ​មិន​ធម្មតា​ផង​ដែរ។ ចំណែក​ឯ​ភាពយន្ត​វគ្គ​ទី​៣ នេះ​គឺ​គ្រោង​បញ្ចេញ​ដល់​ទៅ​ខែ​មិនា​ឆ្នាំ ២០១៩​ ឯណោះ។

ចំពោះ​ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ Toothless បាន​ជួប​ជាមួយ​គូស្នេហ៍​មួយ​ ដែល​ជា​ប្រភេទ​នាគ Nightfury ដូច​ខ្លួន​ដែរ ប៉ុន្តែ​មាន​ពណ៌​ស​គួរ​ឲ្យ​ស្រលាញ់។

តោះ! ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់