• 2018-06-08 04:15:00
  • ស្ទីលតារា

មក​មើល​ឈុត​សម្លៀក​បំពាក់ Beyonce សម្ដែង​នៅ​តន្ត្រី​ទេសចរណ៍​ថ្មី​ សុទ្ធ​តែ​ច្នៃ​ម៉ូដ​ពី​អ្នក​​ល្បី​ឈ្មោះ

  • 2018-06-08 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Beyonce ទើប​តែ​ចាប់​ផ្ដើម​ប្រគំតន្រ្តី​ទេសចរណ៍​ On the Run Tour II ថ្មី​ៗ​នេះ។ ដោយ​ក្នុង​នាម​ជា​តារា​ល្បី​ខ្លាំង​មួយ​រូប ដូច្នេះ​ហើយ​ឈុត​សម្លៀក​បំពាក់​ស្លៀក​ដើម្បី​ច្រៀង​និង​រាំ​លើ​ឆាក​របស់​នាង​សុទ្ធ​តែ​ រចនា​ដោយ​បុគ្គល​ច្នៃ​ម៉ូដ​ល្បីៗ​ទាំង​អស់​ មិន​ថា​ជា​ ស្បែក​ជើង​ អាវ​រឹប​ ឬ​ឈុត​ប្រភេទ​ណា​ក៏​មាន។

អ្នក​កាន់​កាប់​ផ្ទាល់​ខ្លួន​​ខាង​ស្ទីល​ស្លៀក​ពាក់​របស់​នាង Marni ពេល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​លេច​ធ្លោ​ដោយ​ ប្រមូល​ផ្ដុំ​សុទ្ធ​តែ​ឈុត​រចនា​ពី​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​ក្នុង​ការ​សម្ដែង​តន្ដ្រី​ទេសចរណ៍​លើក​នេះ។

​​នេះ​ជា​ឈុត​ខ្លះ​ៗ ដែល Beyonce ស្លៀក​ពាក់​ពេល​សម្ដែង៖

BUSINESSWOMAN GLITZ

ម្ចាស់​បទ​ "Drunk in Love” ស្លៀក​ឈុត​រំលេច​ដោយ​ត្បូង​តូច​ៗ​ ជាមួយ​នឹង​ស្បែក​ជើង​ក​វែង​ពណ៌​សាច់។

GUCCI GANG

មួយ​ឈុត​នេះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​របស់​ពិសេស​ៗ តាំង​ពី​ម៉ាស​ម៉ាក Laroxx, ស្បែង​ជើង​ក​វែង​ Gucci, អាវ​ក្រៅ Gucci ជាដើម។

IRIDESCENT OUTERWEAR

មួយ​ឈុត​នេះ​គឺ​ភ្លឺ​រំលេច​ពេញ​កន្លែង​ប្រគំ​តន្ត្រី​តែ​ម្ដង ឈុត​នេះ​គឺ​រចនា​ដោយ​ក្រុមហ៊ុន​ហ្វេ​សិន​ Balmain។

WORLD DOMINATION

មួយ​ឈុត​នេះ​គឺ​សុទ្ធ​តែ​ធ្វើ​ឡើង​មាន​លក្ខណៈ​ស្បែក បូក​រួម​ទាំង​មួក​ មើល​ទៅ​ពិត​ជា​សម​និង​ស្រស់​ស្អាត​មិន​ធម្មតា។

QUEEN OF THE JUNGLE

ពេល​នេះ Queen B គ្រង​ឈុត​បែប​​សត្វ​ខ្លា​រខិន​ម្ដង កុំ​ឲ្យ​ចាញ់​ Katy Perry។

ROYAL DRESSING

ឈុត​នេះ​គឺ​ពិត​ជា​សាក​សម​នឹង​ឈ្មោះ​មែន ដោយ​សារ​តែ​អ្នក​ច្នៃ​ម៉ូដ​ឈុត​នេះ​ជា​មនុស្ស​តែ​មួយ​​ដែល​ច្នៃ​ម៉ូដ​រៀបការ​របស់​ Meghan Markle ដូច​គ្នា​ គឺ​ Claire Waight Keller ពី​ក្រុមហ៊ុន​សម្លៀកបំពាក់ Givenchy៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់