
- អង្គារ, 12 មិថុនា 2018 01:43
- ភាពយន្ត
ក្រោយបាត់មុខជាង ៥ឆ្នាំ Yoon Eun Hye វិលមកវិញត្រៀមខ្លួនសម្ដែងរឿងបែបកំប្លែងថ្មី
- អង្គារ, 12 មិថុនា 2018 01:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយបាត់មុខជាង ៥ឆ្នាំ Yoon Eun Hye វិលមកវិញត្រៀមខ្លួនសម្ដែងរឿងបែបកំប្លែងថ្មី
ចន្លោះមិនឃើញ
បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈជាងពាក់កណ្ដាលទសវត្សរ៍ ពេលនេះតារាសម្ដែងពូកែលេងចរិតក្រមិចក្រមើម Yoon Eun Hye បានវិលមកវិញជាថ្មីហើយ។
អ្នកតំណាងរបស់ តារាកូរ៉េ Yoon Eun Hye បានចេញមុខទទួលស្គាល់ហើយថា តារាស្រីរូបនេះបានត្រឡប់ចូលវិថីសម្ដែងជាថ្មីហើយក្រោយបាត់មុខជាង ៥ឆ្នាំ។ វិលមកវិញជាថ្មីនេះ Eun Hye នឹងបង្ហាញមុខក្នុងខ្សែភាពយន្តមនោសញ្ចេតនា បែបកំប្លែងមានចំណងជើងថា "Love Watch” ជាមួយតារាសម្ដែង Chun Jung Myung។
នេះនឹងក្លាយជាស្នាដៃដំបូងរបស់ តារាស្រីបន្ទាប់ពីបាត់មុខមួយរយៈធំ ក្រោយសម្ដែងរឿង "Marry Him If You Dare” របស់ទូរទស្សន៍ KBS ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៣។
ជាមួយគ្នានេះដែរ ដំណឹងការងារថ្មីរបស់ Eun Hye បានធ្វើអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និងរង់ចាំយ៉ាងអន្ទះសាសម្រាប់ភាពយន្តថ្មីនេះ៕